គ្រាន់តែចប់ World Cup ភ្លាម កីឡាដ្ឋានចំនួន២កន្លែងនៅរុស្ស៊ីបានបាក់ស្រុតតែម្តង
រុស្ស៊ី៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2018 ដែលរៀបចំឡើងនៅក្នុងប្រទេសរុស្សី ទើបតែបញ្ចប់ទៅកាលយប់ថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ដោយប្រទេសបារាំងជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ។ អាចនិយាយបានថា ជារឿងអកុសលមួយសម្រាប់រុស្សី ដែលគ្រាន់តែព្រឹត្តិការណ៍ការប្រកួតនេះបានបញ្ចប់ភ្លាម ស្រាប់តែរុស្សីមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ជាខ្លាំង និងបានបង្កឲ្យកីឡាដ្ឋានបាល់ទាត់ចំនួន២កន្លែង ដែលគេធ្លាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡា World Cup បាក់ស្រុត និងរងនូវការខូចខាតជាខ្លាំងទៀតផង។
កីឡដ្ឋានទាំង២នេះ មានទីតាំងនៅក្នុងទីក្រុង Volgograd ស្ថិតនៅភាគខាងលិចនៃទន្លេ Volga របស់រុស្សី ហើយកីឡដ្ឋានទាំង២នេះធ្លាប់ត្រូវបានគេប្រើប្រាស់សម្រាប់ការប្រកួតរបស់វាងក្រុមជម្រើសជាតិ អង់គ្លេស និងក្រុមជម្រើសជាតិទុយនេស៊ី។ បើតាមក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិថា វាជារឿងល្អមួយដែលគ្រោះធម្មជាតិនេះ មិនបានកើតឡើងចំថ្ងៃគេប្រកួតបាល់ទាល់ ព្រោះថាបើវាកើតឡើងចំពេលគេប្រកួតនោះ វាអាចនឹងមានគ្រោះថ្នាក់ដល់អ្នកទស្សនា និងកីឡាករផងដែរ។ រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលរុស្សីកំពុងតែដុតដៃដុតដោះស្រាយបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត៕
ប្រភព៖ dailymail







