កីឡា

ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលបារាំងទើបនឹងឈ្នះថ្មីៗ ដឹងអត់ថាមានតម្លៃប៉ុន្មាន?

BY
Khmernote Media
July 18, 2018

ពានរង្វានបាល់ទាត់ពិភពលោក FIFA World Cup ដែលប្រទេសជុំវិញពិភពលោកស្រមៃចង់បាននោះ ការផលិតពានមួយនេះគឺផលិតឡើងនៅក្នុងប្រទេសអ៊ីតាលីដែលមានលាយនិងលោហៈធាតុមាសស្រោបពីលើពាន ឯតម្លៃរបស់ពានរង្វាន់មួយនេះវិញគឺមានតម្លៃដល់ទៅ 150,000 ដុល្លារឯណោះ។

កាលពីពេលថ្មីៗនេះសារពត៌មាន RT បានលើកយកការតម្លៃនៃការផលិតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup មកនិយាយ បន្ទាប់ពីពានដែលផលិតដោយដៃក្នុងប្រទេសអ៊ីតាលីមួយនេះត្រូវបានប្រគល់ជូនប្រទេសបារាំងដែលយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល 4-2។

ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup គិតពីឆ្នាំ 1930 ដល់ឆ្នាំ 2018 នេះបានកែប្រែទំរង់រូបរាងថ្មីដល់ទៅ 2 ដង។ ដោយក្នុងឆ្នាំ 1930-1970 សហព័ន្ធបាល់ទាត់ពិភពលោកដែលហៅកាត់ថា FIFA បានប្រើប្រាស់ពានរង្វាន់ឈ្មោះ Jules Rimet និងពីឆ្នាំ 1974-បច្ចុប្បន្ន FIFA បានប្រើប្រាស់ពានរង្វាន់ឈ្មោះ FIFA World Cup

ក្រឡែកមកដឹងពីលោហៈធាតុផ្សំនិងតម្លៃរបស់ពានរង្វាន់ FIFA World Cup វិញ។ ពានរង្វាន់ FIFA World Cup គឺផលិតឡើងដោយដៃក្នុងប្រទេសអ៊ីតាលីហើយផលិតឡើងដោយមាសចំនួន 18 ការ៉ាត់និងមាសសុទ្ធចំនួន 3.695,25 ក្រាម ឯតម្លៃនៃការផលិតពានរង្វាន់ពិភពលោក 1 នេះគឺមានតម្លៃដល់ទៅ 150,000ដុល្លារ។

បុត្រ

ប្រភព៖ RT

Share This Post: