ឈុតខោអាវរដូវកាលថ្មីរបស់បិសាចក្រហម Manchester United ទើបតែចេញប្រកាសជាផ្លូវការសោះ ប៉ុន្ដែអ្នកគាំទ្របែរជាមិនពេញចិត្ត ព្រោះលក់ថ្លៃពេក
- July 18, 2018
កាលពីថ្ងៃច័ន្ទនេះក្លឹបបិសាចក្រហម Manchester United បានចេញប្រកាសជាផ្លូវការនៃសំលៀកបំពាក់កីឡាករក្នុងដីថ្មីប្រចាំរដូវកាល 2018-2019 ឯតម្លៃលក់វិញកំពុងធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនសប្បាយនឹងតម្លៃអាវដែលក្លឹបដាក់លក់។

អាវឈុតក្រហមក្នុងដីថ្មីរបស់ក្លឹបបិសាចក្រហម Manchester United ដែលទើបតែប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះ ឥលូវនេះបានចេញលក់ជាផ្លូវការហើយ ឯតម្លៃរបស់វាវិញគឺមានតម្លៃដល់ទៅ 240ដុល្លារ ក្នុងមួយឈុតមានដូចជា អាវ ខោ និងស្រោមជើង។ តម្លៃដ៏ថ្លៃនេះហើយបានធ្វើឲ្យអ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United ជាច្រើននាក់មានការមិនសប្បាយចិត្តចំពោះតម្លៃឈុតសំលៀកបំពាក់ដ៏ថ្លៃនេះ។ ចំណែកឯអាវមួយវិញមានតម្លៃ 145 ដុល្លារ។ សំលៀកបំពាក់របស់ក្លឹបបិសាចក្រហម Manchester United គឺផលិតឡើងដោយក្រុមហ៊ុនលក់សំលៀកបំពាក់កីឡា Adidas។
អ្នកគាំទ្រម្នាក់របស់ក្លឹបបិសាចក្រហម Manchester United បាននិយាយថា៖ តម្លៃដ៏ថ្លៃសម្រាប់សំលៀកបំពាក់កីឡារបស់ក្លឹបបិសាចក្រហម Manchester United គឺក្លឹបលក់ក្នុងភាពលោភលន់។

បុត្រ
ប្រភព៖ Metro
- Share This Post:






