អន្តរជាតិ
ស្ថានភាពទឹកនៅផ្លូវជាតិលេខ៤ចាប់ផ្តើមស្រកបណ្តើរៗហើយ តែចរាចរណ៍នៅផ្អាកមិនទាន់ឲ្យធ្វើដំណើរនៅឡើយទេ
BY Khmernote Media
July 19, 2018
ស្រុកកំពង់សិលា- គិតមកត្រឹមវេលាម៉ោងជិត៦ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកនៅស្ពានស្ទឹងសំរោង កំពស់ទឹកលើស្ពានស្ទឹងសំរោង ស្រកយឺតៗបន្តិចម្តងៗ ក្នុងនោះទឹកបានស្រកអស់ពីលើស្ពានទាំងពីរហើយ។ ចំណែកទឹក នៅលើផ្លូវជាតិក្បែរស្ពាននៅមានកំពស់ ប្រមាណ៥០សង់ទីម៉ែត្រ ហូរកាត់តាមបណ្ដោយផ្លូវជាតិប្រវែង ប្រមាណ១៥០ម៉ែត្រ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចគឺ ស្ថានភាពទឹកនៅបន្តស្រកយឺតៗបន្ថែមទៀត រីឯអាកាសធាតុនៅមានភ្លៀងធ្លាក់បន្តបន្ទាប់។ ចំពោះការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅផ្អាកជាបណ្តោះអាសន្ន ដ៍ដែល៕

