ខ្មែរណូត

ស្វែងរក

  • PR

    ប្រាក់រង្វាន់ ពី M-150 បានសង្រ្គោះជីវភាពលំបាករបស់ខ្ញុំ !

    BY Khmernote Media February 13, 2021
    ប្រាក់រង្វាន់ ពី M-150 បានសង្រ្គោះជីវភាពលំបាករបស់ខ្ញុំ !

    បែកធ្លាយរឿងពិត នៅពេលត្រូវរង្វាន់ 5លានរៀលពី M-150 របស់បងស្រី ព្រឹក សាអែម ដែលមានអាយុប្រមាណ 39 ឆ្នាំ រស់នៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បានរៀបរាប់ទាំងទឹកភ្នែកថា ជីវិតគ្រួសារគាត់សព្វថ្ងៃនេះ កំពុងជួបទុក្ខលំបាកខ្លាំងណាស់ ការដែលទទួលបានប្រាក់រង្វាន់ 5លានរៀលនេះ ពិតជាជួយស្រោចស្រង់ជីវិតគ្រួសាររបស់បងស្រីឲ្យមានក្តីសង្ឃឹម។

    ការតស៊ូរស់នៅក្នុងជីវភាពទីទាល់ក្រ ក្នុងមុខរបរមិនទៀងទាត់ បងស្រី ព្រឹក សាអែម ថ្ងៃខ្លះស៊ីឈ្នួលលក់ខោអាវឲ្យគេបានមួយថ្ងៃអត់មួយថ្ងៃ រួមផ្សំនឹងការងារដើររើសនិងទិញអេតចាយតាមផ្ទះ បានល្ងាចខ្វះព្រឹក រស់ទាំងត្រដរជាមួយបន្ទុកគ្រួសារមានកូន 3នាក់ ឯប្តីក៏គ្រោះថ្នាក់ប៉ះពាល់ជើង មិនអាចដើរដូចប្រក្រតី ក៏ខំប្រឹងពុះពារជួយប្រពន្ធ ដោយការទៅស៊ីឈ្នួលមើលគោឲ្យគេទាំងភាពលំបាកលំបិន ប៉ុន្តែដើម្បីកូនៗ និងគ្រួសារ ពួកគាត់ទាំងពីរបានពុះពាររួមគ្នា ហើយថែមទាំងជួយមើលថែទាំបងស្រីម្នាក់ឈឺធ្ងន់ ដែលត្រូវការការព្យាបាលរយៈពេលវែងថែមទៀតផង។

    ដឹងហើយឮហើយ ថាជីវិតគ្រួសាររបស់ខ្លួនកំពុងលំបាក តែនៅតែមានចិត្តមេត្តាទទួលយកបងស្រីមកមើលថែព្យាបាលនៅក្រោមដំបូលផ្ទះដ៏កំសត់ជាមួយគ្នា ហើយនៅថ្ងៃមួយ ដោយភាពអាណិតបងស្រីមិនមានកម្លាំង បងស្រីសាអែមខំអត់ខ្លួនឯង បបេះបបោចយកលុយទិញភេសជ្ជៈប៉ូវកម្លាំង M-150 ឲ្យបងស្រីញ៉ាំដើម្បីឲ្យគាត់មានកម្លាំង ហើយខ្លួនឯងអង្គុយមើលលេបទឹកមាត់ខ្លួនឯង។ គ្រានោះហើយ បើកគម្របដប M-150 លើកទីមួយ ក៏មានសំណាងឈ្នះបានមួយដប រួចក៏យកគម្របដបត្រូវនោះ ទៅប្តូរយកមួយដបថ្មីទៀតមក បើកគម្របដបថ្មីមក សំណាងតាមមកមិនឈប់ ស្រាប់តែឃើញលើគម្របដបមានលេខច្រើនខ្ទង់ ធ្វើឲ្យបងស្រីរំភើបណាស់ ទឹកភ្នែកក៏ហូរស្រក់ចុះមក ហើយបងស្រី សាអែម ក៏រត់យកគម្របដបសំណាងធំនោះ ទៅឲ្យអ្នកជិតខាងជួយមើល ព្រោះគាត់មិនចេះអក្សរ ហើយគេក៏ប្រាប់ថាគាត់ឈ្នះបាន 5លានរៀលពី M-150 ហើយ។

    ភាពរំភើបចិត្ត ឥតមានអ្វីប្រៀបបាន ធ្វើឲ្យបងស្រីយំទាំងក្តុកក្តួលឥតឈប់ ព្រោះក្នុងជីវិតបងស្រីមិនធ្លាប់មានសំណាងធំបែបនេះឡើយ។ បងស្រី សាអែម និយាយដោយឥតលាក់បាំងបន្តទៀតថា ទឹកប្រាក់រង្វាន់នេះ បងស្រីនឹងយកទៅចាត់ចែងក្នុងជីវិតគាត់ឲ្យបានល្អបំផុត ជាពិសេសគឺបងស្រីចង់ទិញសត្វចិញ្ចឹម បើអាចគឺចិញ្ចឹមសត្វគោ និងប្រាក់ខ្លះទៀតទុកជាដើមទុនសម្រាប់ដើរទិញអេតចាយនៅតាមផ្ទះគេ ដើម្បីរកប្រាក់ចំណេញតិចតួចផ្សែផ្សំយកប្រាក់មកទិញអង្ករ និងទឹកដោះគោកូនផងដែរ។

    ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាង ឈ្នះប្រាក់លានភ្លាមៗ ជូនដល់អតិថិជន ក្នុងឆ្នាំថ្មីនេះ M-150 បន្ថែមរង្វាន់ថ្វេដង រហូតដល់ 25,000,000,000 រៀល (ម្ភៃប្រាំម៉ឺនលានរៀល) M-150 អារម្មណ៍ស្រស់ថ្លា បង្កើនកម្លាំងភ្លាមៗ ពិសារភេសជ្ជៈ M-150 ឥលូវនេះ អ្នកអាចជាអ្នកឈ្នះបន្ទាប់!

    Share This Post: