ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃអាចខាតបង់សេដ្ឋកិច្ចប្រមាណ ១.៥ពាន់លានដុល្លារ បន្ទាប់ពីមានគ្រោះថ្នាក់លិចទូកកំសាន្តនៅភូកេត

    BY Khmernote Media July 20, 2018
    ថៃអាចខាតបង់សេដ្ឋកិច្ចប្រមាណ ១.៥ពាន់លានដុល្លារ បន្ទាប់ពីមានគ្រោះថ្នាក់លិចទូកកំសាន្តនៅភូកេត

    ថៃ៖ យោងតាមក្រុមអ្នកសេដ្ឋកិច្ចបានធ្វើការវិភាគថា ថៃអាចនឹងខាតបង់សេដ្ឋកិច្ចប្រមាណជា ១.៥ពាន់លានដុល្លារ បន្ទាប់ពីមានគ្រោះថ្នាក់លិចទូកកំសាន្តនៅភូកេត និងបានបណ្តាលឲ្យមានភ្ញៀវទេសចរណ៍ចិនចំនួន៤៥នាក់បានស្លាប់បាត់បង់ជីវិត។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅនេះ មានទូកដឹកអ្នកដំណើរថៃ០២គ្រឿងបានលិច បន្ទាប់ពីទូកកំសាន្តទាំងនោះ បានប្រទះនឹងរលកសមុទ្រកម្ពស់ជិតកន្លះម៉ែត្រ ហើយក្នុងគ្រោះថ្នាក់នោះបានបណ្តាលឲ្យភ្ញៀវទេសចរណ៍ជនជាតិចិន ដែលមានបំណងទៅកំសាន្តនៅកោះនានានៅភូកេតចំនួន៤៥នាក់បានស្លាប់។

    ក្រោយកើតមានគ្រោះថ្នាក់នេះ ភ្ញៀវទេចរណ៍ចិនភាគច្រើនបានសម្រេចចិត្តលែងមកកំសាន្តនៅក្នុងប្រទេសថៃទៀតរហូតដល់មានភ្ញៀវទេសចរណ៍ខ្លះបានប្រកាសធ្វើពហិការឈប់មកលេងនៅក្នុងប្រទេសថៃទៀតផង។ ហើយដោយសារតែភ្ញៀវទេសចរណ៍ចិន គឺជាប្រភពភ្ញៀវទេចរណ៍ដ៏ធំ របស់ថៃនោះ ទើបវាបានធ្វើសេដ្ឋកិច្ចថៃត្រូវខាតបង់ច្រើនដូចនេះ។ សូមបញ្ជាក់ថា តាមតួលេខបានបង្ហាញថា ចិនជាប្រភពភ្ញៀវទេសចរណ៍របស់ថៃប្រមាណជា៣០%នៅក្នុងឆ្នាំនេះ តែក្រោយពីកើតមានគ្រោះថ្នាក់ខាងលើចំនួនភ្ញៀវទេចរណ៍ចិនបានធ្លាក់ មកត្រឹមតែ៨%ប៉ុណ្ណោះ ហើយការធ្លាក់ចុះបើគិតជាទឹកប្រាក់គឺថៃត្រូវខាតអស់ប្រមាណជា ១.៥ ពាន់លានដុល្លារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay