ឃាត់ខ្លួនជនសង្ស័យម្នាក់គាស់ផ្ទះចូលលួចខ្ទេចគ្មានសល់ សូម្បីតែឆ្នាំងបាយក៏មិនលើកលែងដែរ
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ៥កើត ខែទុ.សាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោសគាស់ទំលុះទំលាយ (គាស់ជញ្ចាំងផ្ទះចូលលួចទ្រព្យសម្បត្តិ) នៅចំណុ ផ្ទះលេខ១៥ឃ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
+បង្កដោយជនសង្ស័យ៖ ឈ្មោះ ផាត់ សុភ័ក្ដ្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)និងបក្ខពួក០២នាក់ទៀតគេចខ្លួន ទី១-ឈ្មោះ អាងោល ភេទប្រុស អាយុប្រហែល២០ឆ្នាំ និងទី២-ឈ្មោះ អាខ្មៅ ភេទប្រុស អាយុប្រហែល៣៦ឆ្នាំ។
+វត្ថុតាងដកហូតយក៖ ឆ្នាំងដាំបាយអគ្គិសនី ពណ៌សចំនួនមួយ (ប្រគល់ឲ្យជនរងគ្រោះវិញ)។ទូរស័ព្ទដៃមួយគ្រឿងម៉ាក Metfone ពណ៌ក្រហម។
+ជនរងគ្រោះឈ្មោះ ឡឹក ញ៉ាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៥ឃ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
+សម្ភារៈបាត់បង់៖ ម៉ូទ័រចំនួន០៦គ្រឿង,ធុងបាស់(ស្ពិចឃ័រ)មួយ,ទឹកអប់មួយដប,ខ្សែភ្លើងមួយដុំ,បំពង់ទឹកក្តៅអគ្គិសនីមួយ,ម៉ាស៊ីនក្រឡុកគ្រឿងមួយ, មាសទម្ងន់០៣ហ៊ុន,ប្រាក់ចំនួន៤០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការតាមនីតិវិធី ។
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ