ខ្មែរណូត

ស្វែងរក

  • កីឡា

    Varane៖ វានឹងធ្វើអោយខ្ញុំខឹងពេលគេប្រៀបធៀបខ្ញុំជាមួយ Ramos

    BY Khmernote Media July 19, 2018
    Varane៖ វានឹងធ្វើអោយខ្ញុំខឹងពេលគេប្រៀបធៀបខ្ញុំជាមួយ Ramos

    ខ្សែការពារសញ្ជាតិបារាំងរបស់ក្លឹប Real Madrid Rafael Varane បាននិយាយក្នុងកិច្ចសម្ភាន៍ថា “គេមានអារម្មណ៍មិនសូវសប្បាយចិត្តទាល់តែសោះនៅពេលនរណាម្នាក់ចង់អោយខ្ញុំលេងអោយដូចទៅនឹងមិត្តរួមក្រុមរបស់គេ Sergio Ramos ព្រោះមនុស្សម្នាក់ៗតែងតែមានរបៀបនៃការលេងខុសគ្នាមិនមែនសុទ្ធតែលេងអោយដូចគ្នាបាននោះទេ Ramos គេមានរបៀបលេងរបស់គេខ្ញុំមានរបៀបលេងរបស់ខ្ញុំហើយពួកយើងមិនអាចដូចគ្នាបាននោះទេ។

    គួរបញ្ជាក់ផងដែរថា ខ្សែការពារបារាំង Rafael Varane ទើបតែជួយប្រទេសរបស់ខ្លួនការឈ្នះពានពិភពលោក FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្សីថ្មីៗនេះ ដែលរូបគេដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារមិនអោយគូរប្រគួតចូលមកដល់ក្នុងតំបន់គ្រោះថ្នាក់បានងាយស្រួលនោះទេ មួយវិញទៀតកីឡាករវ័យ ២៥ឆ្នាំរូបនេះក៏ធា្លប់បានឈ្នះពានជាច្រើនជាមួយក្លឹប Real Madrid ផងដែរ៕

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ Marca

    Share This Post:
    MPO4D jitutoto mpo4d Mpoplay