ខ្មែរណូត

ស្វែងរក

  • កីឡា

    Barcelona ត្រៀមដោះដូរកីឡាករ​ Ousmane Dembele អោយទៅ Chelsea ដើម្បីយក Eden Hazard មកវិញ

    BY Khmernote Media July 19, 2018
    Barcelona ត្រៀមដោះដូរកីឡាករ​ Ousmane Dembele អោយទៅ Chelsea ដើម្បីយក Eden Hazard មកវិញ

    Barcelona បានត្រៀមខ្លួនរួចជាស្រេចក្នុងការទិញយកកីឡាករ Eden Hazard ពី Chelsea ជាមួយការដោះដូរនឹងកីឡាករវ័យក្មេងសញ្ជាតិបារាំង Ousmane Dembele អោយទៅ Chelsea។ Ousmane Dembele ត្រូវបានក្លឹប FC Barcelona ទិញពីក្លឹប Borussia Dortmund កាលពីរដូវក្តៅមុនក្នុងតម្លៃ ៩៦.៨ លានផោន ហើយសព្វថ្ងៃកីឡាកររូបនេះបានកើនឡើងតម្លៃខ្លួនដល់ ១៣៥​.៥លានផោនហើយ។

    ជាមួយគ្នានេះផងដែរ Chelsea ក៏ព្យាយាមរារាំងកីឡាករ Eden Hazard ក្នុងការចាកចេញពី Stamford Bridge ព្រោះពេលនេះគេកំពុងប្រឈមមុខក្នុងការបាត់បង់អ្នកចាំទីដៃស្អិត Thibaut Courtois ដែលកីឡាកររូបនេះកំពុងពិចារណាក្នុងការចូលរួមជាមួយក្លឹបអធិរាជស Real Madrid។

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ Metro

    Share This Post:
    MPO4D jitutoto mpo4d Mpoplay