កីឡា

Liverpool ឆ្នាំនេះជះលុយទិញកីឡាករច្រើនអស់ស្ទះ ឥលូវនេះទិញអ្នកចាំទីដៃទី 1 ប្រេស៊ីលមួយទៀតឯតម្លៃវិញកប់ពពក

BY
Khmernote Media
July 19, 2018

អ្នកចាំទីដៃទី 1 របស់ក្រុមជម្រើសជាតិប្រេស៊ីលនិងជាអ្នកចាំទីដៃទី 1 របស់ក្លឹប Roma គឺអ្នកចាំទី Alisson Becker បញ្ជាក់អំពីការចាកចេញរបស់គេពីក្លឹប Roma ទៅកាន់ក្លឹបហង្សក្រហម Liverpool ហើយ។

អ្នកចាំទី Alisson Becker របស់ក្លឹប AR Roma កាលពីពេលថ្មីៗនេះបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រនិងក្លឹប Roma ហើយរូបលោកបានប្រកាសថាវាជាពេលវេលាសម្រាប់ការផ្សងព្រេងថ្មី ខណៈដែលអ្នកចាំទីជិតមកដល់ការផ្ទេរទៅកាន់ក្លឹបហង្សក្រហម Liverpool ជាផ្លូវការ។

កាលពីម្សិលមិញនេះក្លឹបហង្សក្រហម Liverpool និងក្លឹប Roma បានឈានដល់ការព្រមព្រៀងគ្នាហើយក្នុងការលក់អ្នកចាំទី Alisson Becker ទៅកាន់ក្លឹបហង្សក្រហម Liverpool ដែលតម្លៃផ្ទេររបស់អ្នកចាំទីរូបនេះមានតម្លៃដល់ទៅ 66លានផោន ហើយអ្នកចាំទី Alisson Becker នឹងក្លាយជាអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងពិភពលោក។ អ្នកចាំទី Alisson Becker អាចនឹងផ្ទេរទៅកាន់លីគកំពូល Premier League នៅក្នុងសប្ដាហ៍នេះប្រសិនបើលក្ខខ័ណ្ឌផ្ទាល់និងការពិនិត្យសុខភាពបញ្ចប់ឡើងនៅក្នុងសប្ដាហ៍នេះ។

អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេរំពឹងទុកថានឹងមកដល់ក្លឹប Liverpool នៅក្នុងល្ងាចនេះហើយ។ មុនចែកផ្លូវគ្នាជាមួយនឹង Roma អ្នកចាំទី Alisson បាននិយាយថា៖ ខ្ញុំចង់អរគុណទៅកាន់អ្នកគាំទ្រ Roma ទាំងអស់ វាដល់ពេលសម្រាប់ខ្ញុំក្នុងការបន្ដដំណើរផ្សងព្រេងថ្មីហើយ។ 

បុត្រ

ប្រភព៖ Goal

Share This Post: