កីឡា

អ្នកគាំទ្រ Real Madrid ពិបាកចិត្តរឿង Ronaldo ចាកចេញពីក្លឹបមិនទាន់បាត់ផង ឥលូវនេះដល់ពេល Benzema វិញម្តង

BY
Khmernote Media
July 20, 2018

យោងតាមការចុះផ្សាយរបស់សារពត៌មាន Dello Sport បានឲ្យដឹងថា៖ គ្រូបង្វឹករបស់ក្លឹប Napoli លោក Carlo Ancelotti កំពុងចាប់អារម្មណ៍ក្នុងការប្រមាញ់យកខ្សែប្រយុទ្ធ Karim Benzema ដែលជាអតីតកូនក្រុមរបស់គាត់មកជួបជុំគ្នានៅអុីតាលីវិញ បន្ទាប់ពីលោក Carlo Ancelotti ត្រូវបាន Napoli តែងតែជាគ្រូបង្វឹកថ្មី។

ខ្សែប្រយុទ្ធ Karim Benzema បានកោតសរសើរការដឹកនាំរបស់លោក Carlo Ancelotti កាលពីគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះបានចំណាយពេលអស់ 2 រដូវកាលដឹកនាំក្លឹបអធិរាជសរ Real Madrid។ ក្នុងពេលនេះដំណែងរបស់ខ្សែប្រយុទ្ធ Karim Benzema ក្នុងរដូវកាលក្រោយនៅឯក្លឹបអធិរាជសរ Real Madrid កំពុងជួបនឹងបញ្ហាធំ ស្របពេលដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះទទួលរងការគំរាមគំហែងផងនោះ ធ្វើឲ្យ Benzema មានបំណងចង់ចាកចេញពី Real Madrid ដើម្បីស្វែងរកទ្រនំថ្មីក្នុងបន្ដអាជីពជាកីឡាករបាល់ទាត់បន្ដ។

នៅឯ Real Madrid ខ្សែប្រយុទ្ធ Karim Benzema ទទួលបានប្រាក់ឈ្នួលពលកម្មប្រចាំឆ្នាំដល់ទៅ 7លានអឺរ៉ូ ហើយរឿងប្រាក់ឈ្នួលពលកម្មប្រចាំឆ្នាំនេះមិនទំនងជាបញ្ហាសម្រាប់ក្លឹប Napoli នោះទេ។ ក្លឹបអធិរាជសរ Real Madrid រំពឹងទុកថានឹងអាចលក់ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំរូបនេះនៅក្នុងតម្លៃ 50លានអឺរ៉ូ ប្រសិនបើក្លឹប Napoli ចង់បានរូបគេ។

បុត្រ

ប្រភព៖ Goal

Share This Post: