Ozil៖ ខ្ញុំមិនចង់ពាក់អាវជម្រើសជាតិអាឡឺម៉ង់ទៀតទេ ដល់ពេលដែលត្រូវដោះអាវនេះចេញហើយ
- July 23, 2018
មុននេះបន្ដិចខ្សែបម្រើរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់កីឡាករ Mesut Ozil បានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់ បន្ទាប់ពីខ្សែបម្រើវ័យ 29 រូបនេះទទួលរងសម្ពាធពីការរើសអើងជាតិសាសន៍និងស្ដីបន្ទោសជាខ្លាំងពីសំណាក់ប្រជាជានអាឡឺម៉ង់។

គាត់ក៏បានអះអាងផងដែរថាគាត់ត្រូវបានគេស្តីបន្ទោសចំពោះការធ្លាក់ចេញនៃការប្រកួត World Cup របស់អាឡឺម៉ង់។ នៅខែឧសភាខ្សែបម្រើ Ozil ត្រូវបានគេរិះគន់បន្ទាប់ពីរូបគេបានថតរូបជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan នៅក្នុងព្រឹត្តិការណ៍មួយនៅឯទីក្រុងឡុង។ Ozil បានចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយមិត្តរួមជាតិរបស់គេគឺកីឡាករ Ilkay Gundogan ព្រោះទាំង Ozil និង Gundogan គឺមានសញ្ជាតិដើមជាទួរគី។
បន្ទាប់ពីពួកគេទាំងពីរបានចូលរួមព្រឹតិ្តការណ៍ជាមួយនឹងប្រធានាធីបតីរបស់ទួរគី ពួកគេទាំងពីរទទួលរងការរិះគន់យ៉ាងខ្លាំងធ្វើឲ្យ Ozil មានការខកចិត្តចំពោះរឿងនេះហើយវាក៏ជារឿងហេតុមួយដែលជាចំណុចរបស់ Ozil ចង់ចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់។ ហើយរឿងចុងក្រោយដែលគាត់សម្រេចចិត្តចូលនិវិត្តន៍តែម្ដងនោះ គឺគាត់ទទួលរងការស្ដីបន្ទោសនិងរិះគន់ក្រោយអាឡឺម៉ង់ធ្លាក់នៅ World Cup។
Ozil បាននិយាយមុននេះបន្ដិចថា៖ ចាប់ពីពេលនេះទៅគាត់មិនចង់ពាក់អាវជម្រើសជាតិអាឡឺម៉ង់ទៀតទេ គឺគាត់សម្រេចចិត្តចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់តែម្ដង។
គួរបញ្ជាក់ដែរថាខ្សែបម្រើ Mesut Ozil បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់តាំងពីឆ្នាំ 2009 មកដល់ឆ្នាំ 2018 នេះហើយបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់បានចំនួន 92 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 23 គ្រាប់។

បុត្រ
ប្រភព៖ BBC
- Share This Post:






