កីឡា

ប្អូនប្រុសរបស់ Hazard ដូចជាមិនពេញចិត្តក្នុងការផ្ទេររបស់បងប្រុសខ្លួនទៅកាន់ Real Madrid

BY
Khmernote Media
July 23, 2018

ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Eden Hazard ទៅកាន់ក្រុម Real Madrid មិនមែនជាអ្វីដែលសមាជិកក្រុមគ្រួសាររបស់គាត់សប្បាយចិត្តនោះទេ។

មតិយោបល់ដែលបញ្ចេញដោយប្រុសតូចរបស់គាត់ Kylian នៅលើបណ្តាញសង្គមបានបន្សល់ទុកនូវការសង្ស័យតិចតួចចំពោះអារម្មណ៍របស់គាត់។ ការបង្ហោះរូបភាពមួយលើ Instagram បានសួរថាតើអ្នកគិតថានេះជាការផ្លាស់ប្តូរ(ទៅកាន់ Real Madrid) ត្រឹមត្រូវសម្រាប់ Hazard ទេ?

ប្អូនប្រុសរបស់គាត់ Kylian បានឆ្លើយតបជាមួយនឹង Sticker អវិជ្ជមាន។ Hazard បានបញ្ជាក់ថាគាត់ចង់លេងឱ្យក្លឹប Real Madrid។ កីឡាកររូវនេះត្រូវបានគេដកស្រង់សម្តីដែលបាននិយាយថា “ក្រោយពី 6 ឆ្នាំដ៏អស្ចារ្យរបស់ខ្ញុំនៅ Chelsea ខ្ញុំប្រហែលជាអាចរកឃើញអ្វីថ្មីទៀត”។ ក្លឹបរបស់ខ្ញុំនឹងធ្វើការសម្រេចចិត្តចុងក្រោយប៉ុន្តែប្រសិនបើពួកគេអនុញ្ញាតឱ្យខ្ញុំទៅអ្នកប្រាកដជាដឹងពីទិសដៅដែលខ្ញុំចង់ទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមតោខៀវ Chelsea មិនមានបំណងបោះបង់ខ្សែប្រយុទ្ធនេះទេបើទោះបីជាមិនបានប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះក៏ដោយ។

ប្រភព៖ Marca
អត្ថបទ៖ ប៊ុនហួរ

Share This Post: