ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាពលរដ្ឋចិនផ្ទុះកំហឹងយ៉ាងខ្លាំង ជុំវិញការប្រើវ៉ាក់ស៊ាំងគ្មានគុណភាពរាប់សែនដបមកលើកុមារតូច

    BY Khmernote Media July 25, 2018
    ប្រជាពលរដ្ឋចិនផ្ទុះកំហឹងយ៉ាងខ្លាំង ជុំវិញការប្រើវ៉ាក់ស៊ាំងគ្មានគុណភាពរាប់សែនដបមកលើកុមារតូច

    ចិន៖ ប្រជាពលរដ្ឋចិនជាច្រើននាក់កំពុងតែផ្ទុះកំហឹងជាខ្លាំង ជុំវិញរឿងចម្រូងសម្រាសមួយគឺមានវ៉ាក់ស៊ាំងគ្មានគុណភាពជាច្រើនរាប់សែនដប ត្រូវបានគេចាក់ទៅក្នុងរាងកាយរបស់ក្មេងៗ។ បើយោងតាមរដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសចិនបានឲ្យដឹងថា ជាធម្មតាក្មេងៗដែលទើបនឹងកើតត្រូវទទួលបានការចាក់វ៉ាក់ស៊ាំងដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាពនានាក្នុងប្រទេសចិន។

    តែយ៉ាងណាក្តី ស្ថាប័នខាងលើហាក់មានការសង្ស័យលើវ៉ាក់ស៊ាំងមួយប្រភេទ ដែលផលិតដោយក្រុ​មហ៊ុនថ្មីមួយ ដូចនេះគេក៏បានចុះទៅធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកឃើញថា ក្នុងវ៉ាក់ស៊ាំងនោះមានគ្មានគុណភាពសម្រាប់ការពារជំងឺអ្វីទេ ហើយផ្ទុយទៅវិញវាថែមទាំងអាចបង្កឲ្យមានបញ្ហាសុខភាពផ្សេងទៀតផង។

    គិតមកទល់នឹងពេលនេះប្រភេទវ៉ាក់ស៊ាំងខាងលើ ត្រូវបានគេប្រើប្រាស់អស់ប្រមាណជា ២៣០,០០០ ដបបានទៅហើយ។ បន្ទាប់ពីដំណឹងខាងលើនេះត្រូវបានបែកធ្លាយ ប្រជាពលរដ្ឋចិនជាច្រើនបានផ្ទុះកំហឹង និងផ្ទុះការិះគន់ជាខ្លាំងទៅកាន់រដ្ឋាភិបាល និងអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ។ លោកប្រធានាធិតតីចិន Xi Jinping បានសម្តែងនូវការសោកស្តាយ និងបាននិយាយថា​ ករណីនេះរឿងអាក្រក់ និងគួរឲ្យរន្ធត់មួយសម្រាប់គាត់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay