កីឡា

កីឡាករបាល់ទាត់អាហ្សង់ទីនម្នាក់ត្រូវគេចាក់សម្លាប់បន្ទាប់ពីបានវាយតប់គ្នាតាមដងផ្លូវ (មានវីដេអូ)

BY
Khmernote Media
July 24, 2018

កីឡាបាល់ទាត់អាហ្សង់ទីនកំពុងតែកាន់ទុក្ខបន្ទាប់ពីអ្នកចាំទី Facundo Espindola អាយុ 25 ឆ្នាំត្រូវបានគេចាក់សម្លាប់នៅចុងសប្តាហ៍មុននេះ។ គាត់លេងនៅក្នុងក្រុមយុវជនរបស់ River Plate និង Almagro អស់រយៈពេលបីឆ្នាំ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងការវាយគ្នាតាមដងផ្លូវមួយដែលកើតឡើងនៅពេលដែលគាត់បានចាកចេញពីរបារមួយនៅក្នុងស្រុក Hurlingham នៃទីក្រុង Buenos Aires កាលពីយប់ថ្ងៃអាទិត្យ។

បុរសពីរនាក់ត្រូវបានគេឃាត់ខ្លួនដោយសារជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតហើយម្នាក់ក្នុងចំណោមពួកគេគឺជាមិត្តនឹងគ្នាដែលមានឈ្មោះថា Nahuel Oviedo ដែលបច្ចុប្បន្នលេងឱ្យក្រុម San Telmo។ ការវាយគ្នានេះបានកើតឡើងនៅវេលាម៉ោង 6 និង 30 នាទីម៉ោងក្នុងស្រុកនៅពេលដែល Espindola និងក្រុមមួយផ្សេងទៀតដែលរួមមាន Oviedo បានចាប់ផ្តើមវាយតប់គ្នានៅតាមផ្លូវ។ បន្ទាប់មកបុរសម្នាក់ក្នុងចំណោមពួកគេបានយកកាំបិតនិងបានចាក់បំពង់ករបស់អ្នកចាំទី Espindola ដែលធ្វើឲគាត់ស្លាប់ភ្លាមៗ។

ប្រភព៖ Marca
អត្ថបទ៖ ប៊ុនហួរ

Share This Post: