ខ្មែរណូត

ស្វែងរក

  • កីឡា

    កីឡាករ Liverpool គរជើងច្រើនពេក ពេលនេះលោក Klopp ចង់លក់ចេញខ្លះដើម្បីរកចំណូលចូលក្លឹបវិញ

    BY Khmernote Media July 24, 2018
    កីឡាករ Liverpool គរជើងច្រើនពេក ពេលនេះលោក Klopp ចង់លក់ចេញខ្លះដើម្បីរកចំណូលចូលក្លឹបវិញ

    ក្លឹបហង្សក្រហម Liverpool គ្រោងនឹងលក់ចេញកីឡាករចេញ 8 នាក់ដើម្បីរកចំណូលឲ្យគ្រប់ 250លានអឺរ៉ូ បន្ទាប់ពីក្លឹបហង្សក្រហម Liverpool ចំណាយលុយដ៏ច្រើនសន្ធាប់សន្ធឹកទិញកីឡាករនៅក្នុងរដូវកាលនេះ។

    នៅក្នុងរដូវកាលនេះក្លឹបហង្សក្រហម Liverpool បានបញ្ចប់កំណត់ត្រាថ្មីចំនួនពីរ ដោយក្លឹបមួយនេះបានក្លាយជាក្លឹបដែលទិញអ្នកចាំទីនិងខ្សែការពារមានតម្លៃខ្លួនថ្លៃជាងគេនៅក្នុងពិភពលោកដើម្បីយកមកពង្រឹងតំបន់ការពារនិងចាំទីឡើងវិញ។

    កីឡាករមួយចំនួនដែលកំពុងមានពាក្យចចាមអារាមក្នុងការចាកចេញពីក្លឹបហង្សក្រហម Liverpool នៅក្នុងរដូវក្ដៅនេះមានចំនួនច្រើន។ លោក Jurgen Klopp គ្រោងនឹងលក់កីឡាករដែលមិនសូវបានបង្ហាញខ្លួនចេញខ្លះដើម្បីកុំឲ្យក្លឹបមានកីឡាករគរជើងច្រើនពេក ជាពិសេសដើម្បីរកចំណូលខ្លះមកវិញព្រោះនៅក្នុងរដូវកាលនេះក្លឹបហង្សក្រហម Liverpool បានចំណាយលុយដល់ទៅ 250លានផោន ឯណោះក្នុងការទិញកីឡាករមកកាន់ក្លឹប។

    បុត្រ

    ប្រភព៖ 90min

    Share This Post:
    MPO4D jitutoto mpo4d Mpoplay