ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងៗ និងគ្រូបង្វឹកបាល់ទាត់ ដែលសង្គ្រោះចេញពីរូងភ្នំបាននាំគ្នាទៅបួស ដើម្បីសងគុណដល់វិញ្ញាណក្ខន្ធអ្នកសង្គ្រោះ ដែលបានស្លាប់បាត់បង់ជីវិតពេលជួយពួកគេ (មានវីដេអូ)

    BY Khmernote Media July 25, 2018
    ក្មេងៗ និងគ្រូបង្វឹកបាល់ទាត់ ដែលសង្គ្រោះចេញពីរូងភ្នំបាននាំគ្នាទៅបួស ដើម្បីសងគុណដល់វិញ្ញាណក្ខន្ធអ្នកសង្គ្រោះ ដែលបានស្លាប់បាត់បង់ជីវិតពេលជួយពួកគេ (មានវីដេអូ)

    ថៃ៖ ក្មេងៗដែលជាកីឡាកបាល់ទាត់ថៃចំនួន ១១ នាក់ក្នុងចំណោម ១២ នាក់ រួមជាមួយនិងគ្រូបង្វឹករបស់គេម្នាក់ បានសម្រេចទៅបួសធ្វើជាសង្ឃតាមសាសនាព្រះពុទ្ធ បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំ និងសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈមក។ បើយោងតាមអាជ្ញាធរខេត្ត ឈៀងរ៉ៃ ដែលបានថតវីដេអូស្តីពីសកម្មភាពបំបួសខាងលើ និងបាន Live តាមបណ្តាញសង្គម Facebook ផងនោះ បានឲ្យដឹងថា ក្មេងៗចំនួន១១នាក់បានសម្រេចចិត្តបួសជាកូននេន ហើយចំណែកឯគ្រូបង្វឹកអាយុ២៥ឆ្នាំ របស់ពួកគេត្រូវបួសជាព្រះសង្ឃ ហើយពួកគេទាំងអស់នឹងត្រូវស្នាក់នៅក្នុងវត្តរយៈពេល៩ថ្ងៃ។

    ដោយឡែកក្មេងប្រុសម្នាក់ក្នុងចំណោម១២នាក់ ដែលមានឈ្មោះ ថា  Adul Sam អាយុ១៤ឆ្នាំ ជាអ្នកកាន់សាសនាគ្រិស្គ ដូចនេះគេមិនបានបួសនោះទេ។ តាមអាជ្ញាធរខាងលើក៏បានឲ្យដឹងបន្ថែមដែរថា មូលហេតុចម្បងដែលក្មេងៗទាំងនេះមកបួល គឺដើម្បីសងគុណដល់វិញ្ញាណក្ខន្ធអ្នកសង្គ្រោះម្នាក់ ដែលបានស្លាប់ក្នុងប្រតិបត្តិការជួយសង្គ្រោះពួកគេ។ សូមបញ្ជាក់ថា ពុទ្ធសាសនាគឺជាសាសនាដ៏ធំមួយនៅក្នុងប្រទេសថៃ ដែលមានប្រជាជនថៃប្រមាណជា ៩០ % គោរព និងប្រតិបត្តិសាសនាមួយនេះយ៉ាងខ្ជាប់ខ្ជួនបំផុត៕

    https://www.facebook.com/ChannelNewsAsia/videos/10155749920272934/

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay