ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាក់ទំនប់វារីអគ្គិសនីនៅឡាវម្សិលមិញនេះ បណ្តាលឲ្យមនុស្សស្លាប់ជាច្រើន និងរាប់រយនាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ

    BY Khmernote Media July 25, 2018
    បាក់ទំនប់វារីអគ្គិសនីនៅឡាវម្សិលមិញនេះ បណ្តាលឲ្យមនុស្សស្លាប់ជាច្រើន និងរាប់រយនាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ

    ឡាវ៖ មនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើនរយនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានទំនប់វារីអគ្គិសនីមួយស្ថិតនៅក្នុង​ខេត្ត​អាត់​តា​ពឺ ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវបានបាក់ និងបណ្តាលឲ្យមានទឹកហូរយ៉ាងខ្លាំងប្រៀបដូចជាមានទឹកជំនន់អីចឹងទៅកាន់តំបន់ ដែលមានប្រជាជនឡាវកំពុងរស់នៅ។ ទំនប់វារីអគ្គិសនីមួយនេះមានឈ្មោះថា Xepian-Xe Nam Noy មាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ​ជា ​៥​ពាន់​លាន​ម៉ែត្រ​គូប ​និង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន ​៤១០ ​មេ​ហ្គា​វ៉ា​ត់។

    ទំនប់វារីអគ្គិសនីមួយនេះទើបតែ​សាងសង់​ចប់​នៅ​ឆ្នាំ​២០១៨​នេះ ហើយពេលនេះវាក៏បានបាក់ទៅវិញ និងបង្កឲ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៀតផង។ គិតមកទល់នឹងពេលនេះ ប្រជាជនឡាវជាង៦,០០០នាក់កំពុងគ្មានកន្លែងស្នាក់នៅ ជាច្រើនរយនាក់កំពុងបាត់ខ្លួន និងមានអ្នកស្លាប់ជាច្រើននាក់ផងដែរ។ នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith បានប្រកាសដាក់តំបន់កំពុងជួបហេតុការណ៍ខាងលើ ក្នុងស្ថានភាពប្រកាសអាសន្ន និងត្រូវត្រៀមការជួយសង្គ្រោះជាបន្ទាន់គ្រប់ពេលវេលាផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay