អស្ចារ្យមែន! ចិនបង្កើតទឹកធ្លាក់សិប្បនិមិ្មតពីលើអាគារខ្ពស់កប់ពពក (មានវីដេអូ)
ចិន៖ កាលពីពេលថ្មីៗនេះ ចិនទើបតែបញ្ចប់ការសាងសង់ទឹកធ្លាក់ដ៏ខ្ពស់ និងអស្ចារ្យពីលើអាគារកប់ពពកមួយនៅក្នុងទីក្រុង Guiyang ខេ្ត Guizhou ភាគខាងត្បូងប្រទេសចិន ហើយទឹកធ្លាក់នេះបានក្លាយទៅជាទឹកធ្លាក់កែច្នៃខ្ពស់ជាងគេនៅលើពិភពលោកផងដែរ។ ទឹកធ្លាក់នេះមានកម្ពស់ ១០៨ ម៉ែត្រ ត្រូវបានគេសាងសង់ជាប់នឹងអគារ Liebian Square ដែលមានកម្ពស់ ១២១ ម៉ែត្រ។
ការបង្កើតទឹកធ្លាក់នេះគេត្រូវប្រើប្រាស់ម៉ាស៊ីនប៉ូមទឹក ដែលមានកម្លាំង ១៨៥ គីឡូវ៉ាត់ចំនួន ៤ និងអស់ថ្លៃប្រតិបត្តិការប្រមាណជា ១១៨ ដុល្លារក្នុងមួយម៉ោង។ យ៉ាងណាក្តីទឹកធ្លាក់នេះនឹងត្រូវគេបើកឲ្យដំណើរតែក្នុងពេលមានឱកាសពិសេសណាមួយ និងបើកក្នុងរយៈពេលកំណត់ណាមួយតែប៉ុណ្ណោះ មិនមែនបើកជាប់ ២៤ ម៉ោងនោះទេ។ ទឹកធ្លាក់នេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនចិន តែក៏មានអ្នកប្រើប្រាស់បណ្តាញ សង្គមមួយចំនួណរិះគន់ចំពោះតម្លៃដ៏ថ្លៃក្នុងការធ្វើប្រតិបត្តិការវាដែរ។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាព និងវីដេអូនៃទឹកធ្លាក់នេះ ដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark





