លោក Unai Emery៖ ពួកយើងនឹងជួយឲ្យ Ozil គិតថា Arsenal គឺជាផ្ទះរបស់គាត់
- July 26, 2018
កាលពីដើមសប្ដាហ៍នេះខ្សែបម្រើ Mesut Ozil បានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអាឡឺម៉ង់ បន្ទាប់ពីខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះទទួលរងការរិះគន់និងរើសអើសពូជសាសន៍ពីសំណាក់អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់។

ខ្សែបម្រើ Mesut Ozil ត្រូវបានប្រជាជនអាឡឺម៉ង់រិះគន់និងជេរស្ដីបន្ទោសរូបគេខ្លាំងនៅពេលដែល Ozil ថតរូបជាមួយនឹងប្រធានាធីបតីរបស់ទួរគីលោក Recep Tayyip Erdogan កាលពីខែឧសភាកន្លងទៅ។
បន្ទាប់ពីការប្រកួតចូលនិវិត្តន៍របស់កីឡាករ Mesut Ozil លោក Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal បាននិយាយថា៖ យើងនឹងជួយគាត់ឲ្យមានអារម្មណ៍ល្អហើយនិងបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់គាត់ជាមួយយើង។ Ozil តែងតែទទួលបានការគោរពពីពួកយើងនៅទីនេះ។ ហើយពួកយើងនឹងជួយឲ្យ Ozil គិតថា Arsenal គឺជាផ្ទះរបស់គាត់៕

បុត្រ
ប្រភព៖ BBC
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






