ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Ibrahimovic បាននិយាយពាក្យប៉ុន្មានម៉ាត់នេះទៅកាន់អ្នកគាំទ្រ Manutd ថា…

    BY Khmernote Media July 26, 2018
    លោក Ibrahimovic បាននិយាយពាក្យប៉ុន្មានម៉ាត់នេះទៅកាន់អ្នកគាំទ្រ Manutd ថា…

    Zlatan Ibrahimovic បាននិយាយពីការសោកស្តាយចំពោះការមិនបានចូលរួមជាមួយក្រុម Manchester United កាលពីមុននៅក្នុងអាជីពរបស់គាត់ដោយបញ្ជាក់ថាអ្នកគាំទ្រនឹងបានឃើញ “តោផ្សេងទៀត” កំឡុងពេលរបស់គាត់នៅក្លឹប Manutd។

    “ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះក្រុមអ្នកគាំទ្រប្រសិនបើពួកគេឃើញលេងកាលពីខ្ញុំវ័យក្មេងពួកគេនឹងបានឃើញសត្វតោខុសគ្នា។ សម្រាប់ក្របខ័ណ្ឌ Premier League វិញវានឹងមានគ្រោះថ្នាក់ដូចជាខ្ញុំនឹងស៊ីពួកគេជាអាហារពេលព្រឹកប៉ុន្តែខ្ញុំបានយកពួកគេធ្វើជា​អាហារ​ថ្ងៃត្រង់ជំនួសវិញ”។

    Ibrahimovic ដែលជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងប្រវត្ដិសាស្ដ្រស៊ុយអ៊ែតបានចំណាយពេលវេលាដ៏ល្អបំផុតចំនួនពីររដូវកាលនៅទឹកដី Old Trafford បន្ទាប់ពីការមកដល់របស់គាត់នៅឆ្នាំ 2016 ពីក្លិប Paris Saint Germain ហើយបានជួយឱ្យបិសាចក្រហមឈ្នះពានរង្វាន់ EFL Cup ក្នុងឆ្នាំដំបូងរបស់គាត់ផងដែរ។

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay