ខ្មែរណូត

ស្វែងរក

  • កីឡា

    Roma ព្រមលើកលែងទោសឲ្យ Barcelona ប្រសិនបើ Barcelona ព្រមឲ្យ Messi មកកាន់ Roma ដើម្បីទុកជាការសុំទោស

    BY Khmernote Media July 27, 2018
    Roma ព្រមលើកលែងទោសឲ្យ Barcelona ប្រសិនបើ Barcelona ព្រមឲ្យ Messi មកកាន់ Roma ដើម្បីទុកជាការសុំទោស

    Roma បានប្រកាសថា៖ ពួកគេនឹងទទួលយកការសុំទោសពី Barcelona ប្រសិនបើ Barcelona ព្រមផ្ដល់ Messi មកឲ្យពួកគេទុកជាការសុំទោស។

    កាលពីដើមសប្ដាហ៍នេះក្លឹប Barcelona បានវាយឆ្មក់ក្លឹប AS Roma ដោយដណ្ដើមទិញខ្សែបម្រើប្រយុទ្ធ Malcom ធ្វើឲ្យ Roma មានការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើមិនសមរម្យរបស់ Barcelona។ ក្លឹប Barcelona បានទិញខ្សែបម្រើ Malcom ភ្លាមៗត្រឹមតែរយៈពេល 24 ម៉ោងតែប៉ុណ្ណោះនៅក្នុងតម្លៃផ្ទេរ 43លានអឺរ៉ូ ពីក្លឹប Bordeaux របស់បារាំង ខណៈដែល Malcom នឹង Roma បានឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅហើយ ប៉ុន្ដែត្រូវបានក្លឹប Bordeaux លុបចោលការព្រមព្រៀងវិញជាហេតុធ្វើឲ្យ Roma សម្ដែងការមិនពេញចិត្តចំពោះទង្វើរបស់ Barcelona។

    យោងតាមការចុះផ្សាយរបស់គេហទំព័រ Bleacher Report Football បានបង្ហោះផ្សាយឲ្យដឹងថា៖ ក្លឹប Roma នឹងព្រមទទួលយកការសុំទោសពីក្លឹប Barcelona ប្រសិនបើក្លឹប Barcelona ព្រមផ្ដល់ Messi មកឲ្យពួកគេទុកជាការសុំទោស។ ប៉ុន្ដែមកដល់ពេលនេះមិនទាន់ឃើញក្លឹប Barcelona ចេញមកបកស្រាយនៅឡើយទេ។

    បុត្រ

    ប្រភព៖ Bleacher Report Football

    Share This Post:
    MPO4D jitutoto mpo4d Mpoplay