ខ្មែរណូត

ស្វែងរក

  • កីឡា

    Manutd ចង់លក់កីឡាករ២នាក់ដើម្បីទិញខ្សែការពារ Harry Maguire ពី Leicester City

    BY Khmernote Media July 28, 2018
    Manutd ចង់លក់កីឡាករ២នាក់ដើម្បីទិញខ្សែការពារ Harry Maguire ពី Leicester City

    Manchester United ចង់លក់កីឡាករ Marcos Rojo និង Matteo Darmian ដើម្បីយកទឹកប្រាក់ 65 លានផោននាំយកកីឡាករ Harry Maguire ពី Leicester City។ កីឡាករទាំងពីរនាក់នេះត្រូវបានគេប្រាប់ថាពួកគេមានមានក្លឹបដែលចាប់អារម្មណ៍រួចហើយខណៈដែលក្លឹប AC Milan ចង់បានកីឡាករ Darmian និងក្រុម Wolves ដែលទើបតែឡើងមកលីគកំពូលថ្មចង់បាន Rojo។

    ខ្សែការពារអាហ្សង់ទីនវ័យ 28 ឆ្នាំរូបនេះបានលេងត្រឹមតែ 107 ប្រកួតប៉ុណ្ណោះក្នុងការប្រកួត 223 ប្រកួតសម្រាប់ក្រុម Man United ចាប់តាំងពីគាត់បានចូលរួមជាមួយ Sporting Lisbon ក្នុងតម្លៃ 16 លានផោនកាលពី 4 ឆ្នាំមុន។

    កីឡាករ Darmian ដែលមានអាយុ 28 ឆ្នាំដែលជាផ្នែកមួយនៃក្រុមទៅប្រកួតមិត្តភាពនៅសហរដ្ឋអាមេរិចក៏ចង់ចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Jose Mourinho ត្រូវបានគេប្រាប់ថាគាត់ត្រូវតែលក់ខ្សែការពារទាំងពីរនេះដើម្បីយកលុយទិញ Maguire របស់ Leicester។

    ប្រភព៖ Marca
    អត្ថបទ៖ ប៊ុនហួរ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay