Chiellini ស្ទើរតែមិនជឿនៅពេលដែលដឹង Ronaldo ចូលរួមជាមួយនឹង Juventus ព្រោះគាត់គិតថាវាជារឿងមួយដែលមិនអាចទៅរួច
- July 31, 2018
ខ្សែការពារ Giorgio Chiellini របស់ក្លឹបសេះបង្កង់ Juventus និយាយថា៖ ដំបូងលោកគិតថាការចូលរួមរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo មកកាន់ក្លឹបសេះបង្កង់ Juventus គឺជារឿងដែលមិនអាចទៅរួច។

ខ្សែប្រយុទ្ធ Ronaldo កាលពីម្សិលមិញនេះបានត្រលប់មកកាន់ក្លឹបសេះបង្កង់ Juventus ដើម្បីចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបថ្មីរបស់គេវិញហើយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះផ្ទេរពីក្លឹប Real Madrid មកកាន់ក្លឹប Juventus នៅក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ។
ខ្សែការពារ Chiellini បាននិយាយប្រាប់សារពត៌មាន ESPN អំពី Ronaldo ថា៖ ដំបូងខ្ញុំគិតថា Ronaldo គឺមិនអាចចូលរួមជាមួយនឹងក្លឹបសេះបង្កង់ Juventus បានឡើយ ព្រោះវាគឺជារឿងមួយដែលមិនអាចទៅរួច។។ ប៉ុន្ដែពេលនេះអ្វីៗបានផ្លាស់ប្ដូរគឺរូបគេពិតជាចូលរួមជាមួយនឹងពួកយើងមែន ពួកយើងត្រូវការគាត់ដើម្បីឈ្នះពានរង្វាន់។ ពួកយើងសប្បាយចិត្តនៅពេលដែលគាត់ចូលរួមជាមួយនឹងក្លឹប ហើយពួកយើងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយនឹងគាត់។

បុត្រ
ប្រភព៖ Goal
- Share This Post:






