កីឡា

Neymar៖ អ្នកគ្រប់គ្នាគិតថាខ្ញុំធ្វើពុត ប៉ុន្ដែអ្នកទាំងអស់គ្នាមិនដឹងពីការឈឺចាប់របស់ខ្ញុំលើទីលានទេដល់ពេលដែលត្រូវធ្វើជាមនុស្សសារជាថ្មីហើយ

BY
Khmernote Media
July 31, 2018

Neymar បានសារភាពថាគាត់ពិតជាធ្វើពុតជ្រុលនៅក្នុងពេលប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីពិតមែន ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានសន្យាថានឹងក្លាយជាមនុស្សថ្មីបន្ទាប់ពីរូបគេនិងប្រេស៊ីលបានធ្លាក់ចេញពីការប្រកួត World Cup នៅឯរុស្សីវគ្គ 8 ក្រុមចុងក្រោយ។

ខ្សែប្រយុទ្ធ Neymar រំពឹងខ្ពស់ណាស់ក្នុងយកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឯរុស្សីជូនប្រទេសរុស្សី ប៉ុន្ដែម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាលមួយនេះត្រូវទទួលរងបរាជ័យក្រោមថ្វីជើងរបស់ប៊ែលហ្ស៊ិកនៅក្នុងវគ្គ 8 ក្រុមចុងក្រោយ។

នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីនេះ ខ្សែប្រយុទ្ធ Neymar ទទួលរងការរិះគន់យ៉ាងខ្លាំងអំពីការលេងនិងអាកប្បកិរិយារបស់គេនៅលើទីលាន។ ការរិះគន់នេះហើយធ្វើឲ្យខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះមិនជាប់ឈ្មោះជាកីឡាករល្អបំផុតទាំង 10 នាក់របស់ FIFA នៅក្នុងឆ្នាំនេះ។

បន្ទាប់ពីបញ្ចប់ការប្រកួត World Cup ខ្សែប្រយុទ្ធ Neymar បាននិយាយថា៖ អ្នកអាចគិតថាខ្ញុំធ្វើពុតជ្រុល ពេលខ្លះខ្ញុំធ្វើមែន ប៉ុន្ដែពេលខ្លះខ្ញុំពិតជាឈឺខ្លាំងមែនទែននៅលើទីលាន ព្រោះអ្នកមិនធ្លាប់ឆ្លងកាត់វា។ នៅក្នុងខ្លួនរបស់ខ្ញុំនៅតែជាក្មេងម្នាក់ ជួនកាលវាស្រឡាំងកាំងដល់ពិភពលោក ប៉ុន្ដែក្មេងប្រុសម្នាក់នោះតស៊ូដើម្បីរស់។ ខ្ញុំទទួលយកការរិះគន់ទាំងអស់។ ហើយខ្ញុំបានចំណាយពេលដើម្បីឆ្លុះកញ្ចក់មើលខ្លួនឯងឡើងវិញហើយក្លាយជាមនុស្សថ្មីសម្រាប់អ្នកទាំងអស់គ្នា។ 

បុត្រ

ប្រភព៖ Goal

Share This Post: