កីឡា
Pedro Rodriguez បានបន្តកុងត្រាជាមួយក្លឹបតោខៀវ Chelsea រហូតដល់ឆ្នាំ២០២០
BY Khmernote Media
August 3, 2018
កីឡាករខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញ Pedro Rodriguez បានបន្តកុងត្រាជាមួយក្លឹប Chelsea រហូតដល់ឆ្នាំ២០២០ ក្រោយពីរូបគេចាកចេញពី Barcelona ផ្លាស់ប្តូរមក Stampford Bridge កាលពីឆ្នាំ២០១៥ ក្នុងតម្លៃ២១ លានផោន។ រូបគេជាកីឡាករសំខាន់មួយរូបបន្ទាប់ពីផ្លាស់ប្តូរមក Chelsea ដោយរកបាន ២៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣១ ប្រកួតអោយតោខៀវ Chelsea។
គួរបញ្ជាក់ផងដែរថា Pedro ក៏ជាកីឡាករមួយរូបដ៏សំខាន់ក្នុងការជួយ អេស្ប៉ាញ កាន់កាប់តំណែងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup កាលពីឆ្នាំ ២០១០ ហើយក៏បានជួយក្លឹប Barcelona ឈ្នះពានជាច្រើនដែរមុននឹងចាកចេញមកចូលរួមជាមួយនឹងក្លឹប Chelsea នៅឆ្នាំ ២០១៥៕
