ខ្មែរណូត

ស្វែងរក

  • កីឡា

    មកដល់ Juventus ភ្លាមខ្សែការពារ Leonardo Bonucci បានប្រកាសបែបនេះភ្លែត

    BY Khmernote Media August 4, 2018
    មកដល់ Juventus ភ្លាមខ្សែការពារ Leonardo Bonucci បានប្រកាសបែបនេះភ្លែត

    ខ្សែការពារ Leonardo Bonucci បានប្រកាសជាសាធារណៈថាការវិលត្រឡប់របស់គាត់ទៅកាន់ទឹកដី Juventus វិញនេះពិតជាធ្វើឲ្យគាត់សប្បាយចិត្តមែនទែន ហើយ Juventus គឺជាផ្ទះរបស់គាត់។

    ខ្សែការពារកណ្តាលសញ្ជាតិអ៊ីតាលីរូបនេះបានចាកចេញពីក្លឹប Juventus មកកាន់ក្លឹប AC Milan កាលពីរដូវកាលមុន។ ប៉ុន្តែពេលនេះរូបគេបានវិលត្រលប់មកកាន់ក្លឹបសេះបង្កង់ Juventus វិញហើយ បន្ទាប់ពី Bonucci មានការខកចិត្តបន្ដិចបន្ដូចនៅក្នុងទឹកដី San Siro។ ហើយគាត់បានសារភាពថាវាមានការលំបាកក្នុងការស្រម៉ៃថាគាត់នឹងអាចត្រលប់មកកាន់ Juventus បន្ទាប់ពីការចាកចេញដ៏ចម្រូងចម្រាសរបស់គាត់កាលពីរដូវកាលមុន ប៉ុន្ដែអ្វីគ្រប់យ៉ាងបានប្រែជាការពិតវិញនៅក្នុងរដូវកាលថ្មីនេះ។

    ខ្សែការពារ Leonardo Bonucci បាននិយាយថាប្រាប់ក្លឹបថា៖ វាជាការលំបាកក្នុងការស្រមៃថារឿងនេះនឹងកើតឡើង ប៉ុន្ដែពេលនេះវាពិតជាអស្ចារ្យណាស់សម្រាប់គាត់ដែលរឿងដែលមិនគួរឲ្យជឿនេះកើតឡើង។ ខ្ញុំពិតជារំភើបណាស់ ហើយផ្ទះរបស់ខ្ញុំពិតប្រាកដគឺជា Juventus ដូច្នេះខ្ញុំពិតជារីករាយណាស់ដែលបានវិលត្រឡប់មកវិញ។

    បុត្រ

    ប្រភព៖ 90min

    Share This Post:
    MPO4D jitutoto mpo4d Mpoplay