Dembele ច្រានចោលសំណើររបស់ Inter Milan បន្ទាប់ពីក្លឹបយក្សអ៊ីតាលីមួយនេះឲ្យតម្លៃខ្លួន Dembele ត្រឹមតែ20លានអឺរ៉ូតែប៉ុណ្ណោះ
- August 6, 2018
ខ្សែបម្រើកណ្តាលរបស់ក្លឹប Tottenham Hotspur កីឡាករ Mousa Dembele បានច្រានចោលឱកាសផ្ទេរទៅកាន់ក្លឹប Inter Milan បន្ទាប់ពីក្លឹបយក្សអ៊ីតាលីរូបនេះផ្ដល់តម្លៃខ្លួនឲ្យខ្សែបម្រើវ័យ 31 ឆ្នាំរូបនេះត្រឹមតែ 20លានអឺរ៉ូ តែប៉ុណ្ណោះ។
យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានឲ្យដឹងថា៖ ខ្សែបម្រើ Mousa Dembele បានបដិសេធមិនទទួលសំណើររបស់ក្លឹប Inter Milan ក្នុងការផ្ទេរចេញពីក្លឹប Tottenham Hotspur ទៅកាន់លីគកំពូល Italia Serie A បន្ទាប់ពីក្លឹប Inter Milan ដាក់សំណើរសុំទិញ Dembele ត្រឹមតែតម្លៃ 20លានអឺរ៉ូ។

កុងត្រារបស់ខ្សែបម្រើកណ្ដាលរូបនេះជាមួយនឹងក្លឹប Tottenham Hotspur នៅសេសសល់តែ 1 រដូវកាលទៀតតែប៉ុណ្ណោះ ខណៈដែលពេលនេះក្លឹបមាន់ខ្នាយមាស Tottenham Hotspur មិនទាន់សុំចចារផ្ដល់កិច្ចសន្យាកុងត្រាថ្មីឲ្យខ្សែបម្រើរូបនេះនៅឡើយទេ ស្របពេលដែល Dembele កំពុងស្វែងរកទ្រនំថ្មីក្នុងការចាកចេញពីក្លឹប Tottenham Hotspur នៅក្នុងរដូវក្ដៅនេះ។
គោលបំណងរបស់ក្លឹប Inter Milan គឺទិញ Dembele ឲ្យទៅលេងជាមួយនឹងមិត្តរួមជាតិរបស់គេគឺខ្សែបម្រើ Nainggolan នៅឯទឹកដី San Siro ប៉ុន្ដែសំណើររបស់ Inter Milan នេះត្រូវបាន Dembele ច្រានចោលនិងបដិសេធមិនព្រមទៅកាន់ក្លឹប Inter Milan។

បុត្រ
ប្រភព៖ Goal
- Share This Post:






