អាវថ្មីរបស់ Man Utd ដែលផលិតនៅខ្មែរ កំពុងរងការរិះគន់ថា លក់តម្លៃថ្លៃ តែឲ្យថ្លៃឈ្នួលកម្មករតិច មិនស្មើរតម្លៃអាវ១ផង
- August 6, 2018
ឈុតសំលៀកបំពាក់ថ្មីរបស់ក្លឹបបិសាចក្រហម Manchester United ដែលត្រៀមប្រកួតក្នុងរដូវកាល 2018-2019 កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងថាអាវមួយមានតម្លៃ 110ផោន ប៉ុន្តែថ្លៃពលកម្មសម្រាប់កម្មករ-កម្មការិនី ដែលផលិតអាវវិញធ្វើការមួយ1ខែទើបស្មើតម្លៃអាវ 1។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបអ្នកមានក្នុងចំណោមក្លឹបអ្នកមាននៅក្នុងពិភពលោក ដោយកីឡាករឆ្នើមរបស់គេរកចំណូលដល់ទៅ 450,000ផោន ក្នុងមួយសប្ដាហ៍។

ជារៀងរាល់ឆ្នាំអ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United ទាំងក្មេង យុវជន និងចាស់ តែងតែទិញអាវរបស់ក្លឹបបិសាចក្រហម Manchester United។ ហើយអាវសម្រាប់រដូវកាលថ្មីរបស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរិះគន់ថា មានតម្លៃថ្លៃដែលអាវមួយមានតម្លៃដល់ទៅ 110ផោន ពោលគឺថ្លៃជាងរាល់រដូវកាល។
ក្រឡែកមកដឹងការផលិតអាវវិញ ឈុតសំលៀកបំពាក់របស់ក្លឹបបិសាចក្រហម Manchester United គឺផលិតផលរបស់ក្រុមហ៊ុន Adidas ដែលមានមូលដ្ឋានផលិតនៅប្រទេសកម្ពុជា និងផលិតឡើងដោយកម្មករ-កម្មការិនីខ្មែរ។ អាវដែលផលិតហើយត្រូវបានចែកចាយទៅជុំវិញពិភពលោក ដោយអាវ 1 មានតម្លៃ 110 ផោន (ជិត 150 ដុល្លារ)។ ចំណែកឯថ្លៃពលកម្មសម្រាប់កម្មករ-កម្មការិនី ដែលផលិតអាវឲ្យក្លឹបបិសាចក្រហម Manchester United វិញគឺទទួលបានប្រាក់ឈ្នួលពលកម្មត្រឹមតែ 40 ដុល្លារតែប៉ុណ្ណោះក្នុងមួយសប្ដាហ៍ នេះយោងតាមតួលេខដែលគេហទំព័រ Daily Mail ទទួលបានពីសារពត៌មានក្នុងស្រុក។ បន្ទាប់ពីដឹងពីស្ថានភាពពិតរបស់កម្មករ-កម្មការិនីរោងចក្រ ដែលផលិតសំលៀកបំពាក់ឲ្យក្លឹបបិសាចក្រហម Manchester United រួចនោះ ក្លឹបបិសាចក្រហម Manchester United ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមនានា។
ស្រ្ដីដែលជាកម្មការីនីទាំងអស់នោះបានអះអាងថា ពួកគេជារឿយៗស៊ូទ្រាំនឹងលក្ខខណ្ឌការងារដ៏លំបាករបស់រោងចក្រ ដើម្បីទទួលបានប្រាក់កំរៃតិចតូចសម្រាប់ខ្លួនឯង និងថ្លៃផ្ទះជួល។ កម្មការីនីខ្លះបាននិយាយប្រាប់សារពត៌មាន Daily Mail ថា៖ ក្នុងរោងចក្រគឺក្ដៅណាស់ ហើយតែងតែមានអ្នកដួលសន្លប់ជាច្រើននាក់ពេលកំពុងធ្វើការដោយសារតែពួកគេនឿងហត់នឹងការងារ។ ចំណែកឯកម្មការិនីខ្លះខំប្រឹងសំលឹងបំពេញការងាររហូតដល់១០ម៉ោងក្នុងមួយថ្ងៃ ហើយបើផលិតមិនទាន់គោលដៅ ដែលរោងចក្រដាក់ឲ្យទេ កម្មករ-កម្មការិនីទាំងនោះនឹងត្រូវរងការស្តីបន្ទោសមិនខាន។

បុត្រ
ប្រភព៖ Dailymail
- Share This Post:






