ខ្មែរណូត

ស្វែងរក

  • កីឡា

    បិសាចក្រហម Man Utd ច្រានចោលសំណើរដ៏ធំមួយពី Barcelona ក្នុងការសុំដោះដូរជាមួយនឹង Pogba

    BY Khmernote Media August 7, 2018
    បិសាចក្រហម Man Utd ច្រានចោលសំណើរដ៏ធំមួយពី Barcelona ក្នុងការសុំដោះដូរជាមួយនឹង Pogba

    ក្លឹបបិសាចក្រហម Manchester United បានច្រានចោលសំណើរបស់ក្លឹបអ្នកមានបុណ្យ Barcelona បន្ទាប់ពីក្លឹប Barcelona យកខ្សែការពារ Yerry Mina និងខ្សែបម្រើ Andre Gomes ថែមពីលើជាមួយនឹងប្រាក់ 45លានអឺរ៉ូ ទៀតដើម្បីដោះដូរជាមួយខ្សែបម្រើ Paul Pogba។

    យោងតាមការរាយការណ៍របស់សារពត៌មាន Mazio បានឲ្យដឹងថា៖ ក្លិបបិសាចក្រហម Manchester United បានច្រានចោលនូវសំណើររបស់ Barcelona ដែលក្លឹបយក្សអេស្ប៉ាញមួយនេះបានបញ្ជូនកីឡាករពីរនាក់រួមជាមួយនឹងទឹកប្រាក់មួយចំនួនធំដើម្បីសុំប្ដូរជាមួយនឹងខ្សែបម្រើ Paul Pogba។

    មិនត្រឹមតែច្រានចោលសំណើររបស់ Barcelona ប៉ុណ្ណោះទេក្លឹបបិសាចក្រហម Manchester United នឹងមិនអនុញ្ញាតិឲ្យខ្សែបម្រើ Paul Pogba ចាកចេញពីក្លឹប Manchester United ឡើយទោះបីជាភ្នាក់ងាររបស់ Mino Raiola ផ្ដល់សំណើរទៅកាន់ក្លឹប Barcelona និង Juventus ក៏ដោយ។ ការច្រានចោលសំណើរនេះព្រោះតែ Man Utd មិនមានចំណាប់អារម្មណ៍ក្នុងការដោះដូរ Pogba ជាមួយនឹងក្លឹបដទៃ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay