ខ្មែរណូត

ស្វែងរក

  • កីឡា

    Arsenal កំពុងប្រឹងប្រែងទិញ Dembele ពី Barcelona ខណៈដែលទីផ្សារដោះដូរកីឡាកររដូវក្ដៅនឹងបញ្ចប់នៅថ្ងៃនេះ

    BY Khmernote Media August 8, 2018
    Arsenal កំពុងប្រឹងប្រែងទិញ Dembele ពី Barcelona ខណៈដែលទីផ្សារដោះដូរកីឡាកររដូវក្ដៅនឹងបញ្ចប់នៅថ្ងៃនេះ

    ខ្សែបម្រើប្រយុទ្ធ Ousmane Dembele បានបង្ហើបថារូបគេចង់ចាកចេញពីទឹកដី Camp Nou បន្ទាប់ពីចំណាយពេលអស់មួយរដូវកាលស្នាក់នៅជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona។

    លោក Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal កំពុងមានគម្រោងត្រៀមនាំយកខ្សែបម្រើប្រយុទ្ធ Ousmane Dembele ពីក្លឹបអ្នកមានបុណ្យ Barcelona មកកាន់ទឹកដី Emirates កាន់តែឆាប់កាន់តែល្អ ខណៈដែលទីផ្សារដោះដូរកីឡាកររដូវក្ដៅនឹងបញ្ចប់នៅក្នុងរាត្រីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Daily Express បានឲ្យដឹងថា៖ ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះកំពុងពិចារណាលើអនាគតរបស់គាត់នៅឯក្លឹបអ្នកមានបុណ្យ Barcelona ខណៈដែលរដូវកាលមុន Dembele បានស្វះស្វែងរកដំណែងជម្រើស 11 នាក់ដំបូង ប៉ុន្ដែចុងក្រោយ Dembele បានត្រឹមតែអង្គុយកៅអីបម្រុងតែប៉ុណ្ណោះ។

    តម្លៃខ្លួនរបស់ Dembele ត្រូវបានគេប៉ានស្មានថាអាចនឹងមានតម្លៃដល់ទៅ 100លានអឺរ៉ូ ហើយការពីពេលថ្មីៗនេះ Dembele បានបង្ហើបថារូបគេចង់ចាកចេញពី Barcelona ខណៈដែលលេចឃើញរូបថត Dembele អបអរជ័យជំនះរបស់ Arsenal ជាមួយនឹងកីឡាករ Pierre-Emerick Aubameyang, Alexandre Lacazette និង Henrikh Mkhitaryan។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay