កីឡា

Arsenal ទើបតែបរាជ័យក្នុងការទិញ Dembele ពីក្លឹប Barcelona បានប៉ុន្មានថ្ងៃឥលូវដល់ពេល PSG ដាក់សំណើរសុំទិញម្ដង

BY
Khmernote Media
August 11, 2018

ក្លឹបអ្នកមានបារាំង PSG កំពុងព្យាយាមដណ្ដើមខ្សែបម្រើប្រយុទ្ធ Ousmane Dembele ពីក្លឹប Barcelona ខណៈដែលខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះបរាជ័យក្នុងការជាប់ជម្រើសដំបូងរបស់ក្លឹប ហើយពេលនេះកំពុងស្វែងផ្លូវចាកចេញពី Barcelona ដើម្បីមានឱកាសច្រើនបង្ហាញខ្លួនលើទីលាន។

កាលពីប៉ុន្មានថ្ងៃមុននេះមានសារពត៌មានជាច្រើនបានចុះផ្សាយអំពីទំនាក់ទំនងរវាង Dembele និង Arsenal ប៉ុន្ដែពេលនេះ Arsenal អស់ឱកាសក្នុងការទិញ Dembele ពីក្លឹប Barcelona ហើយដោយសារតែទីផ្សារដោះដូរកីឡាកររដូវក្ដៅនៅប្រទេសអង់គ្លេសបានបិទទ្វារកាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ហើយពេលនេះ PSG កំពុងរៀបចំគម្រោងដេញថ្លៃខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះតែម្ដង។

គ្រូបង្វឹកថ្មីរបស់ក្លឹប PSG លោក Thomas Tuchel ជឿជាក់ថាប្រសិនបើក្លឹបទិញ Dembele បានមែន ខ្សែប្រយុទ្ធរូបនេះនឹងក្លាយជាខ្សែប្រយុទ្ធដ៏អស្ចារ្យមួយរូបនៅក្នុងរដូវកាលដំបូងរបស់គេក្នុងទឹកដី Parc des Princes។

បុត្រ

ប្រភព៖ Goal

Share This Post: