Siem Reap FC ទម្លាក់ក្រុម Yokohama Tire នៅក្នុងវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដោយលទ្ធផល 2-0
- August 12, 2018
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 16 ក្រុមចុងក្រោយសប្ដាហ៍ទី 2 រវាងក្រុម Siem Reap FC និងក្រុម Yokohama Tire បានបញ្ចប់ទៅដោយក្រុម Siem Reap FC យកឈ្នះក្រុម Yokohama Tire ក្នុងលទ្ធផល 2-0។

ការប្រកួតរវាងក្រុម Siem Reap FC និង Yokohama Tire នេះពិតជាល្អមើលជក់ចិត្តមែនទែនដល់ថ្នាក់អ្នកគាំទ្រអង្គុយមិនជាប់កៅអី ដោយសារតែការប្រកួតនេះមានសាច់បាល់ល្អមើលទាំងការសម្រុកវាយបក ល្បឿន និងបចេ្ចកទេសក្នុងការគ្រប់គ្រងបាល់។ សាច់បាល់លេងរបស់ក្រុមទាំងពីរមិនចាញ់គ្នាប៉ុន្មានទេ ប៉ុន្ដែក្រុមទាំងពីរនេះមានភាពខ្វះខាតច្រើននៅក្នុងតំបន់ប្រយុទ្ធដោយក្រុមទាំងពីរបានរបូតគ្រាប់បាល់ច្រើននៅក្នុងតំបន់ប្រយុទ្ធ ដោយឡែកមានតែក្រុម Siem Reap FC តែប៉ុណ្ណោះដែលមានឱកាសសុតបញ្ចូលនៅក្នុងការប្រកួតនេះ។ បញ្ចប់ការប្រកួតក្រុម Siem Reap FC យកឈ្នះក្រុម Yokohama Tire ដោយលទ្ធផល 2-0។

បុត្រ
- Share This Post:






