ខ្មែរណូត

ស្វែងរក

  • កីឡា

    Bakayoko ពិនិត្យសុខភាពនៅ AC Milan រួចហើយចាំតែថ្ងៃក្លឹបប្រកាសជាផ្លូវការតែប៉ុណ្ណោះ

    BY Khmernote Media August 14, 2018
    Bakayoko ពិនិត្យសុខភាពនៅ AC Milan រួចហើយចាំតែថ្ងៃក្លឹបប្រកាសជាផ្លូវការតែប៉ុណ្ណោះ

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Goal បានឲ្យដឹងថា៖ ខ្សែបម្រើ Bakayoko បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹប AC Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើង។

    ខ្សែបម្រើ Bakayoko កំពុងស្វែងរកទ្រនំថ្មីសម្រាប់ខ្លួនឯងដើម្បីមានឱកាសបង្ហាញខ្លួនច្រើននៅលើទីលានប្រកួត បន្ទាប់ពីខ្សែបម្រើរូបនេះបរាជ័យក្នុងការប្រជែងយកដំណែង 11 នាក់ដំបូងនៅក្នុងក្លឹបតោខៀវ Chelsea ស្របដែលពេលនេះ Chelsea ទើបតែផ្ទេរខ្សែបម្រើ Jorginho និង Mateo Kovacic ធ្វើឲ្យ Bakayoko ពិបាកក្នុងការប្រជែងយកជម្រើសដំបូង។

    យោងតាមការរាយការណ៍បានឲ្យដឹងថា៖ ខ្សែបម្រើ Bakayoko បានធ្វើដំណើរទៅដល់ទីក្រុង Milan កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយរូបនេះបានធ្វើតេស្ដពិនិត្យសុខភាពនៅក្នុងថ្ងៃច័ន្ទសប្ដាហ៍នេះ ស្របពេលដែលការផ្ទេរទៅកាន់ AC Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Chelsea បានបញ្ចប់ជាស្ថាពរ។ ខ្សែបម្រើ Bakayoko ព្រមផ្ទេរទៅកាន់ក្លឹប AC Milan រយៈពេល 1 រដូវកាលនេះក្នុងឈ្នួល 5លានអឺរ៉ូ ហើយ Bakayoko នឹងត្រលប់មកកាន់ក្លឹបតោខៀវ Chelsea វិញនៅក្នុងពេលបញ្ចប់រដូវកាលថ្មីនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay