កីឡា

លោក Diego Simeone ក្លាយជាគ្រូបង្វឹកជោគជ័យជាងគេនៅឯក្លឹប Atletico Madrid បន្ទាប់ពីឈ្នះពានរង្វាន់ UEFA Super Cup កាលពីយប់មិញ

BY
Khmernote Media
August 16, 2018

លោក Diego Simeone ក្លាយជាគ្រូបង្វឹកដ៏ជោគជ័យជាងគេនៅក្នុងក្លឹប Atletico Madrid បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះដឹកនាំក្លឹប Atletico Madrid ឈ្នះពានរង្វាន់ UEFA Super Cup កាលពីយប់មិញ។

ក្លឹប Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone តាំងពីចុងឆ្នាំ 2011 មកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានជួយឲ្យក្លឹប Atletico Madrid ឈ្នះពានរង្វាន់ធំៗចំនួន 7 ពានរង្វាន់ដោយក្នុងនោះមានដូចជា៖
1. Laliga 1 សម័យកាល
2. Copa Del Rey 1 សម័យកាល
3. Supercopa 1 សម័យកាល
4. UEFA Europa League 2 សម័យកាល
5. UEFA Super Cup 2 សម័យកាល។

ចាប់តាំងពីលោក Diego Simeone ចូលមកកាន់ដំណែងជាគ្រូបង្វឹករបស់ក្លឹប Atletico Madrid មក ក្លឹបមួយនេះបានផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយពេលនេះ Atletico Madrid ក្លាយជាគូរប្រជែងដ៏សំខាន់របស់ក្លឹប Real Madrid និង Barcelona ផងដែរ។

បុត្រ

ប្រភព៖ Goal

Share This Post: