កីឡា

Real Madrid ចង់បាន Rodrigo ពីក្លឹប Valencia ខ្លាំងរហូតដល់ហ៊ានដេញថ្លៃ Rodrigo ដល់ទៅ 70លានអឺរ៉ូ

BY
Khmernote Media
August 16, 2018

ក្លឹបអធិរាជសរ Real Madrid កំំពុងត្រៀមកញ្ចប់ថវិកា 70លានអឺរ៉ូ ដើម្បីដេញថ្លៃខ្សែប្រយុទ្ធ Rodrigo ពីក្លឹប Valencia នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ខណៈដែលទីផ្សារដោះដូរកីឡាកររបស់អេស្ប៉ាញនឹងបិទទ្វារនៅក្នុងថ្ងៃទី 31 ខែសីហា ឯណោះ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Don Balon បានឲ្យដឹងថា៖ ក្លឹបអធិរាជសរ Real Madrid ត្រូវបានអ្នកគាំទ្ររិះគន់ម្ដងរួចមកហើយទាក់ទងនឹងការផ្លាស់ប្ដូរតំបន់ប្រយុទ្ធ ដើម្បីឲ្យខ្សែប្រយុទ្ធ Karim Benzema មានឱកាសប្រកួតប្រជែងដណ្ដើមជម្រើសដំបូង ជាពិសេសកាលពីថ្មីៗនេះក្លឹប Real Madrid ទើបតែលក់ Ronaldo ទៅកាន់ក្លឹប Juventus ធ្វើឲ្យ Benzema កាន់តែមានលទ្ធភាពច្រើនដើម្បីបង្ហាញខ្លួនសារជាថ្មី។

ក្នុងពេលនេះក្លឹបអធិរាជសរ Real Madrid កំពុងមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ក្លឹប Valencia កីឡាករ Rodrigo ហើយក្លឹបយក្សទីក្រុង Madrid មួយនេះចង់បានខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះមកចូលរួមជាមួយនឹងពួកគេនៅក្នុងរដូវកាលថ្មីនេះដោយ Real Madrid ត្រៀមលុយ 70លានអឺរ៉ូ សម្រាប់ការដេញថ្លៃ Rodrigo ប៉ុន្ដែត្រូវបានក្លឹប Valencia បដិសេធដោយ Valencia ព្រមលក់ Rodrigo ក្នុងតម្លៃ 90លានអឺរ៉ូ ប្រសិនបើ Real Madrid ចង់បាន។

បុត្រ

ប្រភព៖ Goal

Share This Post: