ខ្មែរណូត

ស្វែងរក

  • កីឡា

    Modric នៅតែចង់ទៅ Inter Milan ព្រោះវាគឺជាបំណងប្រាថ្នារបស់គាត់

    BY Khmernote Media August 17, 2018
    Modric នៅតែចង់ទៅ Inter Milan ព្រោះវាគឺជាបំណងប្រាថ្នារបស់គាត់

    ខ្សែបម្រើ Luka Modric របស់ក្លឹបអធិរាជសរ Real Madrid នៅតែចង់ចាកចេញពី Real Madrid ទៅកាន់ក្លឹប Inter Milan ប៉ុន្ដែវេលាត្រូវបានបញ្ចប់សម្រាប់ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ។

    លោក Vlado Lemic ដែលជាភ្នាក់ងាររបស់ខ្សែបម្រើ Modric នោះបានព្យាយាមទាក់ទងជាមួយនឹងលោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid ដើម្បីព្យាយាមរកដំណោះស្រាយសម្រាប់កីឡាករវ័យ 32 ឆ្នាំរូបនេះទាក់ទងនឹងចាកចេញពី Real Madrid។

    បំណងប្រាថ្នារបស់ Modric ក្នុងការចូលរួមជាមួយនឹងក្លឹប Inter Milan ក្នុងលីគកំពូល Italia Serie A នេះត្រូវបានរំសាត់ជាបណ្ដើរៗហើយដោយសារតែទីផ្សារដោះដូរកីឡាករប្រទេសអ៊ីតាលីនឹងបិទទ្វារត្រឹមតែរយៈពេលមិនដល់ 24 ម៉ោងទៀតទេ។ ក្លឹបអធិរាជសរ Real Madrid ហាក់ដូចគ្នាមិនចង់លក់ Modric សោះដោយសារតែក្លឹបយក្សទីក្រុង Madrid មួយនេះទើបតែបាត់បង់ Ronaldo កាលពីពេលថ្មីៗនេះ ទើបមិនចង់បាត់ Modrid មួយទៀត។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay