De Bruyne នឹងអវត្តមានចំនួន ៣ខែ
- August 18, 2018
កីឡាករអន្តរជាតិប៊ែលហ្ស៊ិកដែលបានប្តូរចូលនៅតង់ទី 2 ក្នុងការទទួលជ័យជម្នះ 2-0 កាលពីថ្ងៃអាទិត្យលើក្រុមកាំភ្លើងធំ Arsenal បានរងរបួសអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃពុធ។
ក្លឹប Manchester City បាននិយាយថាកីឡាករ De Bruyne ដែលមានអាយុ 27 ឆ្នាំមានរបួសដំបៅនៅផ្នែកខាងស្តាំនៃជង្គង់របស់គេប៉ុន្តែមិនចាំបាច់វះកាត់ទេ។

លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បានឱ្យដឹងថា: «រូបគេនឹងខកខានប្រកួតជាច្រើន»។ លោកបានបន្តទៀតថា “វាមិនងាយស្រួលទេក្នុងរកកីឡាករមកជំនួស Kevin។ យើងនឹងព្យាយាមធ្វើឲបានល្អបំផុតដោយគ្មានគាត់ហើយរង់ចាំពេលវេលាដែលគាត់ត្រឡប់មកវិញ”។
ប្រភព៖ BBC
អត្ថបទ៖ ប៊ុនហួរ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






