កីឡា

ចប់ហើយ Bravo! អ្នកចាំទី Bravo នឹងអវត្តមានជាមួយ Man City ពេញមួយរដូវកាលដោយសារតែរបួស

BY
Khmernote Media
August 21, 2018

អ្នកចាំទីរបស់ក្លឹបមេឃខៀវ Manchester City កីឡាករ Claudio Bravo ត្រូវបានក្លឹប Man City បញ្ជាក់ថា៖ អ្នកចាំទីរូបនេះអាចនឹងអវត្តមានជាមួយនឹងក្លឹបពេញមួយរដូវកាលដោយសារតែអ្នកចាំទីសញ្ជាតិឈីលីរូបនេះទទួលរងរបួសក្នុងកំឡុងពេលហ្វឹកហាត់។

តាមការបញ្ជាក់របស់ក្លឹបកាលពីថ្ងៃច័ន្ទកន្លងទៅនេះអ្នកចាំទី Bravo បានទទួលរងការឈឺចាប់បាក់ឆ្អឹងនៅលើជង្គង់ជើងឆ្វេងរបស់គាត់យ៉ាងខ្លាំងនៅក្នុងកំពុងពេលហ្វឹកហាត់ជាមួយនឹងក្លឹប។ ហើយអ្នកចាំទី Bravo នឹងធ្វើដំណើរទៅកាន់ទីក្រុង Barcelona ជាមួយនឹងមិត្តរួមក្រុមរបស់គេគឺខ្សែបម្រើ Kevin De Bruyne នៅក្នុងថ្ងៃព្រហស្បតិ៍ខាងមុខនេះដើម្បីទទួលការព្យាបាល ខណៈដែល De Bruyne អាចនឹងអវត្តមានជាមួយនឹងក្លឹប Man City រយៈពេល 3 ខែដោយសារតែរបួសជង្គង់កាលពីសប្ដាហ៍មុន។

របួសរបស់ Bravo នឹងធ្វើឲ្យរូបគេអវត្តមានជាមួយនឹងក្លឹបដល់ទៅ 1 រដូវកាល។ របួសបាក់ឆ្អឹងនៅលើជង្គង់ជើងឆ្វេងរបស់គាត់រកឃើញបន្ទាប់ពីគ្រូពេទ្យធ្វើការស្កេនហើយបញ្ជាក់ពីរបួសរបស់ Brave កាលពីរសៀលថ្ងៃត្រង់ម្សិលមិញ។

បុត្រ

ប្រភព៖ 90min

Share This Post: