កីឡា

ស្យាមគូបូតា ​ឧបត្ថម្ភ​ទាំង​ស្រុង​ក្នុង​​កម្មវិធី​ ប្រដាល់គុនខ្មែរអន្តរជាតិ ទម្ងន់ 54 គីឡូក្រាម​ “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា”

BY
Khmernote Media
August 21, 2018

ភ្នំពេញ៖ ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិលើកម្មវិធី “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា” កាល​ពី​ថ្ងៃ​ទី​ ១៧ ខែសីហា​ ឆ្នាំ ២០១៨​ ក្រុម​ហ៊ុន​ គូបូ​តា បាន​រៀប​ចំ​សន្និសីទសារព័ត៌មានមួយ​នៅ​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍បាយ័ន ក្រោម​អធិបតី​ភាព​របស់​​អ្នកតំណាង​ក្រុម​ហ៊ុន​ គូបូតា សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា និង​ស្ថានីយទូរទស្សន៍​​ប៉ុស្តិ៍បាយ័ន ដើម្បី​ប្រកាស​ពី​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​របស់​ខ្លួន​​ក្នុង​កម្ម​វិធី​ប្រដាល់​​គុនខ្មែរអន្តរជាតិ​​ “គូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត នាំមកជូន ជើងឯកប្រដាល់លេខមួយគូបូតា”។
អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ រដូវកាលនេះជារដូវកាលដែលពិសេសបំផុតដោយ គូបូតា បាននាំមកជូនលោកអ្នកនូវ ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់ 54 គីឡូក្រាម ដំបូងបំផុតក្នុងប្រទេសកម្ពុជា ហើយកាន់តែពិសេសជាងនេះទៅទៀតនោះគឺ គូបូតា ក៏បានរៀបចំនូវដំណើរការនៃការប្រកួតថ្មីដោយយើងមាន វគ្គជម្រុះ រយៈពេល 7 សប្តាហ៍ ដោយមានកីឡាករកម្ពុជាចំនួន 8​ រូប ចូលរួមប្រកួតដើម្បីជ្រើសរើសយកកីឡាករជើងខ្លាំងបំផុតចំនួន 5 រូប ដើម្បីធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករជើងខ្លាំងមកពីព្រះរាជាណាចក្រថៃចំនួន 3 រូប និងមកពីព្រះរាជាណាចក្រឡាវចំនួន 2 រូប នៅក្នុងកម្មវិធី “ជើងឯកប្រដាល់លេខ​មួយគូបូតា”។
កំពូល​កីឡាករក្នុងប្រភេទទម្ងន់ 54​ គីឡូក្រាម ​ទាំង​ 10 រូប ​រួម​មាន កីឡាករកម្ពុជា៖ ចាន់​ សាន់, ផាន់ ផាតយុទ្ធ, រិទ្ធ អាទិត្យ, ខេម ចាន់, ប៊ុន សុធា, កីឡាករថៃ៖ អាណាន់តាស័ក្តិ​ ស៊ិតភូកងយុទ្ធ, កៅរៀនថង ផេតចិន្តា, ផ្លាំងធិប ប៉.យុទ្ធភូមិ និងកីឡាករឡាវ៖ វ៉ាំងង៉ើន រ៉ុងរៀនកីឡាណៈខនប៉ៈថុម, ស៊ែងសុរិយៈ ស៊ិតតកអាកាស ដែលសុទ្ធតែជាកីឡាករជើងខ្លាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍។​ រដូវកាលថ្មី! ជំនាន់ថ្មី! បច្ចេកទេសថ្មី! ជាមួយប្រដាល់គុនខ្មែរអន្តរជាតិទម្ងន់ 54 គីឡូក្រាម កាន់តែជក់ចិត្ត កាន់តែអស្ចារ្យលើសពីការរំពឹងទុក ហើយក្នុងរដូវកាលនេះសម្រាប់ជើងឯកលេខ 1 នឹងទទួលបានខ្សែក្រវាត់ជើងឯកប្រដាល់លេខមួយគូបូតាមួយ ពានរង្វាន់មួយ និងទឹងប្រាក់ចំនួន 6,000 ដុល្លារ ជ័យលាភីលេខ 2 នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន 3,000 ដុល្លារ ជ័យលាភីលេខ 3 នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន 1,000 ដុល្លារ និងជ័យលាភីលេខ 4 នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន 500 ដុល្លារ។ អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​ទាំងអស់​អាច​ទស្សនា​ការ​ប្រកួត​​នេះបាន​រៀង​រាល់​ថ្ងៃ​សុក្រ ​ចាប់​ពី​ថ្ងៃទី 17 សីហា ឆ្នាំ 2018 តទៅ​ ពីម៉ោង​ 7:00 យប់ រហូតដល់ម៉ោង 9:00 យប់​ នៅ​សង្វៀនបាយ័នស្ទឹងមានជ័យ ឬតាមរយៈ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍បាយ័នតែម្តង។

ដោយមាការគ្រាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនកម្ពុជា គូបូតា បានឧបត្ថម្ភ​ទាំង​ស្រុង​ក្នុង​​កម្មវិធីប្រដាល់នេះអស់រយៈពេល 5 ឆ្នាំជាប់ៗគ្នាដោយជោគជ័យ ដែលបច្ចុប្បន្ននេះកម្មវិធី​ “ជើងឯកប្រដាល់លេខមួយគូបូតា” បានក្លាយជាកម្មវិធីប្រដាល់ដ៏ពេញនិយមបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត គូបូតា ក៏បានដំណើរការកម្មវិធីប្រដាល់គុនខ្មែរនៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឥឡូវនេះរហូតដល់ចុងឆ្នាំ 2018 ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ប្រជាជន ក៏ដូចជាប្រជាកសិករកម្ពុជា។
គូបូតា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា ជាពិសេសកសិករកម្ពុជាដែលតែងតែគាំទ្រកម្មវិធី “ជើងឯកប្រដាល់លេខមួយគូបូតា” ហើតតែងតែគាំទ្រ និងប្រើប្រាស់គ្រឿងចក្រកសិកម្ម គូបូតា ដែលជួយឲ្យ​ គូបូតា លក់ដាច់លេខមួយនៅកម្ពុជា។ គូបូតា សន្យាថាតែងតែនាំមកជូនលោកអ្នកនូវភាពសប្បាយរីករាយជានិច្ច​ និងតែងតែនៅជាមួយកសិករដើម្បីចែករំលែកចំនេះដឹង និងបទពិសោធន៍​ ក៏ដូចជានាំមកជូនកសិករនូវ “បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត” ដែលជួយឲ្យវិស័យកសិកម្មកាន់តែរីកចម្រើន។ យើងសង្ឃឹមថាប្រជាកសិករអាចធ្វើកសិកម្មបានកាន់តែងាយស្រួល មានការចំណាយតិចប៉ុន្តែទទួលបានផលដំណាំច្រើន អាចបង្កើនចំណូលបានកាន់តែច្រើនធ្វើឲ្យជីវភាពធូរធារ និងមានភាពរុងរឿង ហើយក៏ជួយផ្តល់ពិភពលោកនូវចំណីអាហារដែលមានគុណភាព និងសុវត្ថិភាពផងដែរ។

Share This Post: