លោក Mino Raiola បកមកវាយប្រហារលោក Paul Scholes វិញបន្ទាប់ពី Scholes រិះគន់ Pogba ក្រោយបិសាចក្រហម Man Utd ចាញ់ Brighton
- August 21, 2018
ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba លោក Mino Raiola បានប្រវាយដោយពាក្យសម្ដីចំៗទៅលើអតីតខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Manchester United លោក Paul Scholes បន្ទាប់ពី Scholes បានរិះគន់ Pogba ក្រោយក្លឹបបិសាចក្រហម Manchester United ទទួលរងបរាជ័យក្រោមថ្វីជើង Brighton កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។

វីរៈបុរសរបស់ Manchester United លោក Paul Scholes បានថាឲ្យខ្សែបម្រើ Pogba ចំពោះអាកប្បកិរិយារបស់ Pogba ក្នុងការប្រកួតដោយបង្កជាហេតុធ្វើឲ្យ Manchester United ចាញ់ ប៉ុន្ដែលោក Mino Raiolo ដែលជាភ្នាក់ងាររបស់ Pogba បានចេញមុខមកការពារ Pogba ហើយបានវាយប្រហារ Scholes ដោយពាក្យសម្ដីទៅវិញចំពោះការរិះគន់របស់ Scholes មកលើ Pogba។
ហើយនៅក្នុងការរិះគន់លោក Paul Scholes របស់ភ្នាក់ងារ Mino Raiola នោះលោក Mino ចង់ឲ្យ Paul Scholes ក្លាយជាប្រធានកីឡារបស់ក្លឹបបិសាចក្រហម Manchester United ហើយលោក Mino នឹងសុំសិទ្ធលក់ Pogba ចេញដើម្បីស្វែងរកក្លឹបល្អថ្មីជូន Pogba។

បុត្រ
ប្រភព៖ 90min
- Share This Post:






