ខ្មែរណូត

ស្វែងរក

  • កីឡា

    អតីតខ្សែបម្រើ Man Utd លោក Lee Sharpe និយាយថា៖ Zidane គឺជាបេក្ខភាពដ៏ល្អក្នុងការជំនួសដំណែងលោក Mourinho

    BY Khmernote Media August 22, 2018
    អតីតខ្សែបម្រើ Man Utd លោក Lee Sharpe និយាយថា៖ Zidane គឺជាបេក្ខភាពដ៏ល្អក្នុងការជំនួសដំណែងលោក Mourinho

    អតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid លោក Zinedine Zidane នឹងក្លាយជាបេក្ខភាពដ៏សំខាន់សម្រាប់ក្លឹបបិសាចក្រហម Manchester United ក្នុងការជំនួសដំណែងលោក Jose Mourinho បន្ទាប់ពីលោក Mourinho ដឹកនាំបិសាចក្រហម Manchester United ចាញ់ Brighton កាលពីថ្ងៃអាទិត្យកន្លងទៅ។

    ពេលនេះលោក Jose Mourinho កំពុងត្រូវបានគេរិះគន់គាត់យ៉ាងខ្លាំងចំពោះទំរង់លេងដែលលោកដឹកនាំ Man Utd ចាញ់ Brighton ដល់ទៅ 3-2 កាលពីថ្ងៃអាទិត្យកន្លងទៅ។ ការដឹកនាំរបស់ Mourinho កាលពីថ្ងៃអាទិត្យកន្លងទៅនេះធ្វើឲ្យលោកទទួលបានការមិនពេញចិត្តជាច្រើន ហើយប្រសិនបើនៅតែបែបនេះលោក Mourinho អាចនឹងត្រូវបានផ្លាស់ចេញពីដំណែងឆាប់ៗ ស្របពេលដែលក្លឹបបិសាចក្រហម Manchester United កំពុងពេញចិត្តអតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane ដែលដឹកនាំក្លឹប Real Madrid ឈ្នះ Champion League 3 ឆ្នាំជាប់គ្នា។

    លោក Sharpe ដែលជាអតីតកីឡាករឆ្នើមរបស់ Man Utd បានរំពឹងទុកថាលោក Jose Mourinho អាចនឹងចាកចេញពីដំណែងមុនពេល Christmas ឆ្នាំនេះ។ អតីតខ្សែបម្រើ Lee Sharpe បាននិយាយប្រាប់អ្នកសារពត៌មាន TalkSport ថា៖ លោក Mourinho កំពុងត្រូវបានដាក់ទោសម្តងទៀតហើយ។ គាត់មិនដែលមើលទៅឃើញសប្បាយចិត្តម្ដងណាទេចាប់តាំងពីលោកចូលកាន់ដំណែងនៅក្នុងក្លឹប។ ខ្ញុំបានពាក្យជាច្រើនដែលលើកឡើងថាលោក Mourinho មិនបានផ្ដល់អ្វីសោះឲ្យក្លឹប។ ប្រសិនបើលោក Mourinho នៅតែបន្ដបែបនេះខ្ញុំរំពឹងទុកថាលោកនឹងត្រូវបានផ្លាស់ចេញមុន Christmas ហើយលោក Zidane គឺជាជម្រើសល្អសម្រាប់ក្លឹប។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay