ខ្មែរណូត

ស្វែងរក

  • កីឡា

    Real និង Atletico កំពុងអង្រួនចិត្តចង់បានកីឡាករឆ្នើមពីរនាក់ពី Chelsea

    BY Khmernote Media August 23, 2018
    Real និង Atletico កំពុងអង្រួនចិត្តចង់បានកីឡាករឆ្នើមពីរនាក់ពី Chelsea

    ក្លឹបយក្សទាំងពីរប្រចាំទិក្រុង Madrid កំពុងត្រៀមដណ្ដើមកីឡាករឆ្នើមពីរនាក់ពីក្លឹបតោខៀវ Chelsea នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន The Mirror។

    ក្លឹបអធិរាជសរ Real Madrid និងក្លឹប Atletico Madrid កំពុងអង្រួនចិត្តចង់បានកីឡាករម្នាក់មួយពីក្លឹបតោខៀវ Chelsea ក្នុងរដូវក្ដៅនេះ។ ក្លឹបអធិរាជសរ Real Madrid នៅតែមានចិត្តចង់បានខ្សែប្រយុទ្ធ Eden Hazard ពីក្លឹបតោខៀវ Chelsea ដដែលដើម្បីជំនួសដំណែងខ្សែប្រយុទ្ធ Cristiano Ronaldo ដែលចាកចេញទៅកាន់ក្លឹបសេះបង្កង់ Juventus កាលពីដើមរដូវកាលនេះ។ ដំណែងរបស់ Ronaldo នៅឯ Real Madrid ពេលនេះមិនទាន់មានកីឡាករណាមកជំនួសនៅឡើយទេទោះបីជាលោក Lopetegui ដាក់ខ្សែប្រយុទ្ធ Gareth Bale ឲ្យដើរជាតួសំខាន់នៅក្នុងក្លឹប Real Madrid ក៏ដោយ។

    ចំណែកឯក្លឹប Atletico Madrid កំពុងមានចំណាប់អារម្មណ៍ចង់ខ្សែបម្រើការពារ Marco Alonso ពីក្លឹបតោខៀវ Chelsea ទុកសម្រាប់ត្រៀមជំនួសដំណែងខ្សែការពារ Filipe Luis ខណៈដែល Luis កំពុងមានបំណងចង់ចាកចេញពីក្លឹប Atletico Madrid ទៅកាន់ក្លឹបអ្នកមានបារាំង PSG។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay