សហព័ន្ធ UEFA គ្រោងនឹងដំឡើងប្រព័ន្ធប្រតិបតិ្តការណ៍ VAR នៅក្នុងការប្រកួត UEFA Champion League រដូវកាលថ្មីនេះ
- August 23, 2018
សហព័ន្ធបាល់ទាត់អឺរ៉ុបដែលហៅកាត់ថា UEFA គ្រោងនឹងដំឡើងប្រព័ន្ធប្រតិបតិ្តការណ៍ VAR នៅក្នុងព្រឹតិ្តការណ៍ UEFA Champion League ក្នុងរដូវកាលថ្មីនេះ។
យោងតាមការចុះផ្សាយរបស់សារពត៌មាន 90min បានឲ្យដឹងថា៖ ប្រព័ន្ធប្រតិបតិ្តការណ៍ VAR ត្រូវបានយកមកប្រើប្រាស់នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ធំៗកន្លងមកជាពិសេសការប្រកួតពានរង្វាន់ FIFA World Cup ដែលទើបតែបញ្ចប់ក្នុងពេលថ្មីៗនេះហើយការដាក់ឲ្យប្រើប្រាស់ VAR នៅ World Cup នេះក៏ទទួលបានជោគជ័យដែរ។ គោលបំណងនៃការដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបតិ្តការណ៍ VAR នេះគឺដើម្បីឲ្យការប្រកួតដំណើរការទៅដោយភាពសុក្រិតនិងយុតិ្តធម៌សម្រាប់ក្លឹបឫក៏ក្រុមជម្រើសជាតិនីមួយៗ។

ពេលនេះ UEFA កំពុងសម្លឹងមើលនូវវិធីថ្មីដែលធ្វើឲ្យកាន់តែប្រសើរឡើងនៅការប្រកួតរបស់ក្លឹបនីមួយៗ ដោយ UEFA គ្រោងនឹងដំឡើងប្រព័ន្ធប្រតិបតិ្ត VAR ឫក៏អាជ្ញាកណ្ដាលជំនួយការវីដេអូនៅក្នុងការប្រកួត UEFA Champion League រដូវកាលថ្មីនេះ។
សហព័ន្ធ UEFA បានលើកឡើងថា៖ យើងនៅតែឃើញភាពមិនប្រាកដប្រជាជាច្រើនទាក់ទងនឹងការអនុវត្ត VAR ប៉ុន្ដែយើងគិតថាវាមានសារៈសំខាន់ខ្លាំងណាស់ដែលវិសាលភាពនៃការអនុវត្ត ការបកស្រាយនិងការគាំទ្របច្ចេកទេសគឺច្បាស់លាស់ចំពោះកីឡាករទាំងអស់រួមទាំងទស្សនិកជនផងនិងបង្ហាញឱ្យឃើញយ៉ាងពេញលេញនៃកំហុស ជាពិសេសធ្វើឲ្យការប្រកួតកាន់តែសុក្រិតនិងយុតិ្តធម៌។

បុត្រ
ប្រភព៖ 90min
- Share This Post:






