ខ្មែរណូត

ស្វែងរក

  • កីឡា

    Barcelona គ្រោងនឹងបន្ថែមកុងត្រាថ្មីជូនលោក Ernesto Valverde

    BY Khmernote Media August 23, 2018
    Barcelona គ្រោងនឹងបន្ថែមកុងត្រាថ្មីជូនលោក Ernesto Valverde

    ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងបន្ថែមកុងត្រាថ្មីឲ្យគ្រូបង្វឹក Ernesto Valverde បន្ថែមទៀត ខណៈដែលពេលនេះក្លឹបកំពុងចចារជាមួយនឹងលោក Valverde។

    ក្នុងការដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona ក្នុងរដូវកាលដំបូងរបស់លោក Ernesto Valverde គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona ឈ្នះពានរង្វាន់ចំនួន 3 ទោះបីជាលោក Valverde ដឹកនាំក្លឹបបរាជ័យក្នុងការប្រកួតពានរង្វាន់ UEFA Champion League ក៏ដោយ ក៏លោក Valverde បានសាងកេរ្ដិ៍ឈ្មោះច្រើនដែរនៅក្នុងទឹកដី Camp Nou។

    ទោះបីជាពេលនេះលោក Valverde ទើបតែដឹកនាំ Barcelona បានរយៈពេល 12 ខែក៏ដោយ ប៉ុន្ដែក្លឹបសង្ឃឹមថាលោកនឹងបន្ដដឹកនាំក្លឹបរយៈពេលយូរ ហើយពេលនេះក្លឹបចង់បន្ដកុងត្រាថ្មីជាមួយនឹងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ។ លោក Eric Abidal នាយកកីឡាបាល់ទាត់របស់ក្លឹប Barcelona នឹងចចារជាមួយនឹងលោក Valverde ក្នុងការបន្ដកុងត្រាថ្មីក្នុងពេលឆាប់ៗនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay