ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ ជាង៧ពាន់នាក់ទៀត និងមរណភាព ១២៦នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន

    BY Pheakdey June 3, 2021
    ម្សិលមិញម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ ជាង៧ពាន់នាក់ទៀត និងមរណភាព ១២៦នាក់ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ២ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៧០៣ នាក់បន្ថែមទៀត ចំណែកឯអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ១២៦ នាក់ ដែលជាចំនួនអ្នកស្លាប់ដ៏ច្រើនបំផុតមិនធ្លាប់មាន។

    ប្រភពខាងលើបានបន្តថា អ្នកស្លាប់ទាំងអស់នេះគឺជាក្រុមមនុស្សដែលមានអាយុចាប់ពី ២៩ ដល់ ៩៨ ឆ្នាំ និងសុទ្ធតែជាអ្នកធ្លាប់មានជំងឺលើសឈាមនិងមានបញ្ហាកកឈាមប្រចាំកាយស្រាប់។គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥៨៧,១៦៥ នាក់ និងស្លាប់សរុបចំនួន ២,៩៩៣នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: