ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ៨,២០៩នាក់និងមរណភាព ១០៣នាក់

    BY Pheakdey June 4, 2021
    ម្សិលមិញម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ៨,២០៩នាក់និងមរណភាព ១០៣នាក់

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,២០៩នាក់បន្ថែមទៀត ដោយក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះក៏មានករណីនាំចូលពីក្រៅប្រទេសចំនួន ៦៥ករណីផងដែរ។

    ចំណែកឯអ្នកស្លាប់ដោយសារមានជំងឺជាប់ទាក់ទងនឹងជំងឺកូវីដ ១៩ វិញគឺមានចំនួន ១០៣ នាក់ ហើយវាគឺជាថ្ងៃទី ២ហើយដែលម៉ាឡេស៊ីបានរកឃើញស្លាប់ដោយកូវីដ ១៩ ក្នុងចំនួនលើសពី ១០០នាក់ ដោយកាលពីថ្ងៃទី ២ ខែ មិថុនាកន្លងទៅអ្នកស្លាប់ដោយកូវីដ ១៩ នៅម៉ាឡេស៊ីមានចំនួន ១២៦ នាក់ផងដែរ។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥៩៥,៣៧៤ នាក់ និងស្លាប់សរុបចំនួន ៣,០៩៦នាក់ផងដែរ៕

    អត្ថបទ​៖ ភក្តី

    ប្រភព៖ Channel News Asia 

    Share This Post: