ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កំហុសរឿងលុយកាក់៨យ៉ាង ដែលអ្នកមានជីវភាពមធ្យមតែងតែបង្កើត

    BY Khmernote Media October 17, 2018
    កំហុសរឿងលុយកាក់៨យ៉ាង ដែលអ្នកមានជីវភាពមធ្យមតែងតែបង្កើត

    អ្នកក្រ និងអ្នកមាន តែងតែមានទម្លាប់រស់នៅ និងការគិតផ្សេងៗពីគ្នា ហើយផ្នត់គំនិតផ្សេងនេះបានកំណត់ជោគវាសនារបស់មនុស្សម្នាក់ៗតាំងពីពួកគេនៅក្មេងមានការងារធ្វើរហូតដល់ពួកគេចូលនិវត្តន៍ពីការងារ។ យោងតាមអ្នកឯកទេសផ្នែកសេដ្ឋកិច្ចបានរកឃើញថា ប្រជាពលរដ្ឋអាមេរិក ដែលកម្រិតជីវភាពមធ្យមតែងបង្កើតកំហុសផ្នែកលុយកាក់ ៨ យ៉ាង តាំងពីនៅក្មេងរហូតដល់ចូលនិវត្តន៍។ កំហុសទាំងនោះរួមមាន៖

    ១. រស់នៅជាមួយបំណុលជុំវិញខ្លួន ព្រោះពួកគេចូលចិត្តខ្ចីលុយគេមកទិញរបស់តាមចិត្តស្រលាញ់ តែមិនមែនជារបស់ដែលចាំបាច់

    ២. មិនបានសន្សំលុយទុកប្រើប្រាស់ពេលមានអាសន្ន ដូចនេះពេលត្រូវការលុយជាបន្ទាន់ពួកគេនឹងទៅខ្ចីបំណុលគេ

    ៣. មិនមានប្រាក់ទំនុកបំរុង ក្រោយពីចូលនិវត្តន៍

    ៤. ផ្ដេកផ្តួលលើប្រាក់ឧបត្ថម្ភរបស់រដ្ឋ តែមិនព្យាយាមធ្វើការវិនិយោគ ដើម្បីបន្ថែមប្រាក់ចំណូល

    ៥. មិនបានបើកគណនីសន្សំសម្រាប់ព្យាបាលបញ្ហាសុខភាព

    ៦. មិនព្យាយាមសន្សំលុយទុកមុនពេលចូលនិវត្តន៍ លុះដល់អាយុត្រូវចូលនិវត្តន៍គឺត្រូវរស់ពឹងតែលើប្រាក់ខែសោធននិវត្តន៍

    ៧. មិនដែលធ្វើបច្ចុប្បន្នភាពលើគម្រោងចាយវាយលើសេវាធានារ៉ាប់រងអាយុជីវិត និងគម្រោងចាយវាយពេលចាស់ជរា

    ៨. ចូលចិត្តទិញរបស់ថ្លៃៗដោយការបង់រំលស់ក្នុងរយៈពេលវែង តែមិនព្យាយាមយកលុយទាំងនោះទៅធ្វើការវិនិយោគផ្សេងៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay