ខ្មែរណូត

ស្វែងរក

  • កីឡា

    បិសាចក្រហម Man Utd និងតោខៀវ Chelsea ត្រៀមប្រជែងគ្នាដណ្ដើមអ្នកចាំទី Alisson ពីក្លឹប Roma នៅក្នុងរដូវក្ដៅខាងមុខនេះ

    BY Khmernote Media February 26, 2018
    បិសាចក្រហម Man Utd និងតោខៀវ Chelsea ត្រៀមប្រជែងគ្នាដណ្ដើមអ្នកចាំទី Alisson ពីក្លឹប Roma នៅក្នុងរដូវក្ដៅខាងមុខនេះ

    ក្លឹបបិសាចក្រហម Manchester United និងក្លឹបតោខៀវ Chelsea នឹងចូលរួមប្រជែងគ្នាដណ្ដើមអ្នកចាំទី Alisson របស់ក្លឹបឆ្មាខ្មៅ Roma ប្រសិនបើក្លឹបទាំងពីរនេះបាត់បង់អ្នកចាំទីរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    អ្នកចាំទីរបស់ក្លឹបយក្សអង់គ្លេសទាំងពីរ ទាំងអ្នកចាំទី David De Gea និងអ្នកចាំទី Thibaut Courtois សុទ្ធតែមានទំនាក់ទំនងជាមួយនឹងក្លឹងអធិរាជសរ Real Madrid។ ក្លឹបអធិរាជសរ Real Madrid បានដាក់អ្នកចាំទី David De Gea ជាគោលដៅសំខាន់ទី 1 និងអ្នកចាំទី Thibaut Courtois ជាគោលដៅសំខាន់ទី 2 នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ក្លឹបអធិរាជសរ Real Madrid ចង់បានអ្នកចាំទីរបស់ក្លឹបទាំងពីរនេះគឺដើម្បីត្រៀមជំនួសដំណែងអ្នកចាំទី​ Keylor Navas ដែលក្លឹបប្រុងនឹងលក់ចេញនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

    ក្លឹបបិសាចក្រហម Manchester United និងក្លឹបតោខៀវ Chelsea ក្នុងចំណោមក្លឹបទាំងពីរនេះកំពុងមានក្លឹបមួយត្រៀមចិត្តក្នុងការបាត់បង់អ្នកចាំទីរបស់ខ្លួន។ ពេលនេះក្លឹបយក្សរបស់អង់គ្លេសទាំងពីរនេះនឹងត្រៀមខ្លួនប្រជែងគ្នាដណ្ដើមអ្នកចាំទី Alisson ពីក្លឹបឆ្មាខ្មៅ Roma ខណៈដែលក្លឹប Roma កាលពីប៉ុន្មានសប្ដាហ៍មុនបានដាក់តម្លៃខ្លួនអ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះក្នុងតម្លៃផ្ទេ​រ 90លានអឺរ៉ូ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay