ខ្មែរណូត

ស្វែងរក

  • កីឡា

    ឪពុកលេងឲ្យ Juventus 3 ប្រកួត 0 គ្រាប់ ខណៈដែលកូនប្រុសប្រកួតដំបូងជាមួយនឹង​ Juventus រកដល់ទៅ 4 គ្រាប់

    BY Khmernote Media September 3, 2018
    ឪពុកលេងឲ្យ Juventus 3 ប្រកួត 0 គ្រាប់ ខណៈដែលកូនប្រុសប្រកួតដំបូងជាមួយនឹង​ Juventus រកដល់ទៅ 4 គ្រាប់

    កូនប្រុសរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កុមារ៉ា Cristiano Ronaldo Jr. បានបង្ហាញវត្តមានដំបូងជាមួយនឹងថ្នាលកុមារអាយុក្រោម 9 ឆ្នាំរបស់ Juventus ដោយក្នុងប្រកួតរបស់គេ Ronaldo Jr. សុតបញ្ចូលទីបានដល់ទៅ 4 គ្រាប់ឯណោះ ខណៈដែលឪពុករបស់គេ Cristiano Ronaldo បង្ហាញខ្លួន 3 ប្រកួតជាមួយនឹង Juventus រកមិនទាន់បានមួយគ្រាប់នៅឡើយទេ។

    កុមារ៉ា Cristiano Ronaldo Jr. ត្រូវបានគេរំពឹងថានឹងជាអ្នកស្នងដំណែងរបស់ឪពុករបស់គេ Cristiano Ronaldo នៅក្នុងពេលអនាគត។ យោងតាមការចុះផ្សាយរបស់សារពត៌មាន ESPN បានឲ្យដឹងថា៖ កាលពីថ្ងៃសៅរ៍កន្លងទៅកូនប្រុសរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កុមារ៉ា Cristiano Ronaldo Jr. បានជួយឲ្យថ្នាលកុមារក្រោមអាយុ 9 ឆ្នាំរបស់ក្លឹបសេះបង្កង់ Juventus យកឈ្នះថ្នាលកុមារក្រោមអាយុ 9 ឆ្នាំរបស់ក្លឹប Lucento ដោយលទ្ធផល 5-1 ដោយក្នុងនោះកុមារ៉ា Cristiano Ronaldo Jr. គឺជាអ្នកសុតបញ្ចូលទី 4 គ្រាប់ម្នាក់ឯងឲ្យថ្នាលកុមារក្រោមអាយុ 9 ឆ្នាំរបស់ក្លឹបសេះបង្កង់ Juventus។

    ក្រឡែកមកមើលឪពុករបស់ Ronaldo Jr. វិញគិតមកដល់សប្ដាហ៍នេះ Ronaldo បង្ហាញខ្លួនឲ្យ Juventus បានចំនួន 3 ប្រកួតហើយ ប៉ុន្ដែខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះនៅតែមិនទាន់មានឱកាសសុតបញ្ចូលទីនៅឡើយទេ។

    បុត្រ

    ប្រភព៖ ESPN

    Share This Post: